កំពង់ចាមៈ     រឿងរ៉ាវស្នេហា ត្រីកោណ មួយបានបណ្តាល ឲ្យបុរសជាអតីតៈ គូរស្នេហ៍ចាស់ ខឹងសម្បារប្រើ ទឹកអាស៊ីត ជះ ទៅលើខាងស្រី និងបុរសជា គូរស្នេហ៍ថ្មី នោះរងបួសជាទម្ងន់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ នារីរងគ្រោះ និង បុរស គូរស្នេហ៍ថ្មីកំពុងនៅក្នុងផ្ទះ ស្ថិតក្នុងខ្ជាយថ្មី ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមមន្ត្រី នគរបាលស្រុកមេមត់ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ សេន ស្រីរដ្ឋ អាយុ២៣ឆ្នាំរងរបួសស្រាល ចំណែកឯបុរសជាគូរស្នេហ៍ថ្មីមានឈ្មោះ ឡុង ប៊ុនធឿន អាយុ៣២ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់ នៅក្នុងភូមិឃុំកើត ហេតុ។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា មុនកើតហេតុ បុរសឈ្មោះ ជា ថេង អាយុ២៣ឆ្នាំ រស់នៅភូមិខ្ជាយចាស់ បានធ្វើសកម្មភាពយកទឹក អាស៊ីតដាក់ក្នុងចានថ្ម សម្រាប់ត្រងជ័រកៅស៊ូ ជះទៅលើជនរងគ្រោះទាំងពីរនាក់ ខណៈកំពុង នៅក្នុងផ្ទះស្ត្រីឈ្មោះ សេង ស្រីរដ្ឋ បណ្តាលឲ្យរបួសក្រោមក្លៀកខាងឆ្វេង រីឯបុរសឈ្មោះ ឡុង ប៊ុនធឿន របួសពេញផ្ទៃមុខ និងដើមទ្រូង រងរបួសធ្ងន់ ចំណែកជនល្មើស ក្រោយពីធ្វើសកម្មភាព រួចបានរត់គេចខ្លួន ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្នុងករណីជះទឹក អាស៊ីត ប្រហារគ្នានោះ គឺមកពីខាងជនល្មើស ខឹងនិងនារីរងគ្រោះបែកចិត្តហើយទៅយកប្តីថ្មី ។ ហើយចំពោះ ករណីខាងលើនោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនល្មើស។

ទាក់ទិនទៅនិងរឿងរ៉ាវ ខាងលើនោះ លោក កែវ វ៉ា មេភូមិខ្ជាយថ្មី បានប្រាប់ដើមអម្ពិលឲ្យដឹងដែរថា ដើមចមដែល បណ្តាល ឲ្យកើតមានការជះទឹកអាស៊ីតនោះ គឺស្រ្តីឈ្មោះ ស្រីរដ្ឋ បានស្រឡាញ់គ្នា និងធ្លាប់រួមរស់ជាមួយបុរស ឈ្មោះ ជា ថេង (ជនល្មើស) ដោយមិនទាន់រៀបអាពាហ៍ពិពាហ៍ជិតមួយឆ្នាំ ទៅហើយមិន ទាន់មានកូនទេ ។ បន្ទាប់មកពួកគេ ក៏បែកគ្នា ដោយខាងប្រុស ទៅធ្វើការបើកត្រាក់ទ័រ ឲ្យគេនៅព្រុំដែនវៀតណាម (ច្រកវ៉ាលឺ) ចំណែកខាងស្រី ទើបតែយកគូរស្នេហ៍ថ្មី បានរយៈពេល១០ថ្ងៃប៉ុណ្ណោះ មិនទាន់រៀបការទេ ស្រាប់តែមានករណីជះទឹកអាស៊ីតនោះតែម្តង ។

លោក មេភូមិ បានឲ្យ ដឹងទៀតថា ក្នុងយប់កើតហេតុ បើតាមការឲ្យដឹងពី ក្រុមគ្រួសារស្ត្រីរងគ្រោះ ថា នៅវេលាម៉ោងប្រហែល៧យប់នោះ នារីរង គ្រោះ និងប្តីថ្មី កំពុងមើលវីដឺអូ ហើយ ក្នុងខណៈដែលនារីរងគ្រោះ កំពុងអង្គុយលើភ្លៅប្តីលើអង្រឹង ក្នុងផ្ទះ ជនល្មើសបានប្រើទឹក អាស៊ីតជះតាមបង្អួច បណ្តាលឲ្យអ្នក ទាំងពីរនោះរងរបួសធ្ងន់ និងស្រាលតែម្តងទៅ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]