Worldometers.info បង្ហាញថា កម្ពុជាមានអ្នកជំងឺ​កូវីដ ១៩​ តិច​ជាងគេ​បង្អស់​ក្នុងចំណោមប្រទេស​ដែល​មា​នអ្នកឆ្លង​

//s5.kh1.co/01/016f7e6c286800449261a4ee7532a11e052b9f0a.png
សង្គម

 ០៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្នមិនទាន់មានប្រទេសណាមួយដែលមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩បាន ១០០ភាគរយនោះទេសូម្បីតែ​ប្រទេសចិនដែលមានការព្យាបាល​ និងការគ្រប់គ្រងបានជោគជ័យយ៉ាងណាក៏ដោយ។

កម្ពុជា៖ នៅប្រមាណពីរសប្ដាហ៍ចុងក្រោយនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់ពីការ​ធ្លាក់ចុះនៃចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានករណីឆ្លងថ្មីដែលជាការសារទរមួយសម្រាប់ប្រទេស​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងបើយើងត្រួតពិនិត្យក្នុងគេហទំព័រ Worldometers.info ដែលបានធ្វើបច្ចុប្បន្នភាពអំពីចំនួនអ្នកឆ្លង អ្នកស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅគ្រប់ប្រទេសជុំវិញពិភពលោក យើងអាចឃើញថាប្រទេស​កម្ពុជាបច្ចុប្បន្ន (ថ្ងៃទី០២ ខែឧសភា) កំពុងមានអ្នកជំងឺតិចជាងគេបង្អស់ក្នុងចំណោមប្រទេសដែល​មានអ្នកឆ្លង​ជំងឺនេះ [ដោយមិនរាប់បញ្ចូលដែនដីកោះដែលមិនមែនជារដ្ឋឯករាជ្យដូចជាGreenlandជាដើម]។

នៅថ្ងៃទី០២ ខែឧសភានេះ អ្នកជំងឺម្នាក់ទៀតដែលសម្រាកព្យាបាលនៅខេត្តព្រះសីហនុ ជាខេត្តមានអ្នកឆ្លង​ជំងឺ​កូវីដ១៩​ដំបូងគេបង្អស់នៅកម្ពុជាក៏បានជាសះស្បើយ ហើយធ្វើអោយខេត្តនេះមិនមានអ្នកជំងឺ​សម្រាកព្យាបាល​ទៀតនោះទេ។ 

គួរបញ្ជាក់ផងដែរថា​ នៅក្នុងប្រទេសកម្ពុជាមានអ្នកបានឆ្លងជំងឺកូវីដ១៩ទាំងអស់សរុបចចំនួន ១២២នាក់ និងបានព្យាបាលជាសះស្បើយចំនួន១២០នាក់(៩៨,៣៦ភាគរយ) ដោយមិនមានអ្នកស្លាប់ក្នុងចំនួន​អ្នកជា​សះស្បើយ​ទាំងអស់មានមានជនជាតិខ្មែរចំនួន៤៩នាក់ និងជនជាតិបរទេសចំនួន៧១​នាក់ បើយោងតាម​សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃ ០២ ឧសភានេះ។​

យ៉ាងណាក្ដីក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅតែជម្រុញ និងសំណូមពរ​អោយប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តអនាម័យជាប្រចាំ រក្សាគម្លាតសង្គម និងបន្តនៅផ្ទះបើសិនមិនមានការចាំបាច់ ដើម្បីធានាថាមិនមានករណីឆ្លងថ្មីនៅពេលខាងមុខ។

សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ ដើម្បីអោយកាន់តែជ្រាបច្បាស់៖

https://s5.kh1.co/__image/w=650,h=921,q=100/0c/0c3b6c56f8a2c44bb22cedb291ad4672624951fe.jpg
https://s5.kh1.co/__image/w=650,h=929,q=100/2c/2c23a8fc58bfb83460cb225ac6ae06cf8ca13596.jpg
Piseth
Piseth (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T