ធ្វើការងារសិល្បៈមិនគ្រប់ Boom Suphaphorn ឆ្លៀតធ្វើរឿងមួយនេះបន្ថែម

//s5.kh1.co/49/495c877241de5ba245a5419b5954dd842cfc5e18.jpg
នារី

 ០២-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធ្វើការងារសិល្បៈមិនគ្រប់ Boom Suphaphorn ឆ្លៀតធ្វើរឿងមួយនេះបន្ថែម

ថៃ៖ តារាសម្ដែងស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការសម្ដែងជាតួអង្គកាចឆ្នាស់ក្នុងរឿង Leh Buphakal ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ Boom Suphaphorn ឥឡូវនេះ បានបង្ហាញឲ្យអ្នកគាំទ្របានឃើញពីស្នាដៃថ្មីដ៏ជំនាញរបស់ខ្លួនមួយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Boom បានបង្ហោះរូបភាពជាបន្តបន្ទាប់នៅគណនី Instagram អំពីការផ្សព្វផ្សាយលក់អាហារមួយប្រភេទ ដែលគេថាស្គាល់ថា "គាវ" ប៉ុន្តែ គាវ ដែលនាងបង្ហោះនៅលើ IG នោះគឺមានលក្ខណៈខុសប្លែកពីគាវទូទៅ។ នាងបានឲ្យឈ្មោះវាថា "គាវយក្ស"។ ដំបូង អ្នកគាំទ្រ និងមិត្តរួមសិល្បៈនឹកស្មានថា វាជាអាហារដែលនាងជួយផ្សព្វផ្សាយឲ្យហាងដទៃ ប៉ុន្តែដល់ពេលមានខមមិនសួរទៅ ទើបដឹងថា វាជាគាវដែលនាងធ្វើ និងបើកអាជីវកម្មដោយខ្លួនឯង។

អ្វីដែលសំខាន់ គឺគាវទាំងនោះ ពិតជាមានទំហំធំខ្លាំង រហូតដល់ចង់ស្មើក្លែបទុរេនមួយទៅហើយ ជាពិសេសគឺវាមើលទៅទំនងគួរឲ្យចង់ញ៉ាំមែនទែន។ សម្រាប់អ្នកគាំទ្រ Boom នៅប្រទេសថៃអាចកុម្ម៉ង់គាវយក្ស ពីអាយដលរបស់ខ្លួនយកមកញ៉ាំបាន តែសម្រាប់ហ្វេនៗរបស់ Boom នៅកម្ពុជា ប្រហែលជាត្រូវទ្រាំលេបទឹកមាត់ហើយមើលទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T