បែកពីហ្វេនយូរពេក Yaya ចេញវីដេអូមួយឃ្លីប ផ្អើលអស់មារសត្រូវ (មានវីដេអូ)

//s5.kh1.co/9b/9b0610a82bcdb0ffb774001520fc46248e9d7fb5.jpg
នារី

 ០២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗដែលនឹក Yaya អាចមើលវីដេអូនេះដើម្បីបន្ថយអារម្មណ៍នឹកបាន

ថៃ៖ បន្ទាប់ពីខ្សែភាពយន្តភាគថៃ រឿង Klin Kasaslong បានបញ្ចប់ទៅ តារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ Yaya Urassaya ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ខ្លាំងក្នុងវិស័យសិល្បៈ ដោយក្នុងឆ្នាំ២០២០នេះ នាងប្រហែលជាមិនមានរឿងភាគថ្មី ដែលនឹងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ឡើយ។ ចំណែកឯខ្សែភាគយន្តភាគថ្មីរឿង Lay Kinnry ដែលនាងកំពុងតែសម្ដែងជាគូជាមួយនឹងគូស្នេហ៍ Nadech Kugimiyas នោះ កំពុងតែស្ថិតនៅក្នុងការថត ហើយគ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ២០២១ឯណោះ។ ដោយហេតុនេះហើយ ទើបអ្នកគាំទ្ររបស់តារាសម្ដែងស្រីរូបនេះ មានការនឹករឭកនាងជាខ្លាំង និងចង់ឃើញស្នាដៃសិល្បៈរបស់នាងឆាប់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីរំសាយអារម្មណ៍រឭករបស់ហ្វេនៗ ពេលនេះ Yaya Urassaya បានបង្ហោះវីដេអូឃ្លីបខ្លីមួយ នៅលើគណនី Tiktok ជាប្រភេទវីដេអូដែលហ្វេនៗបានឃើញហើយ ធានាថាបាត់នឹក ហើយសើចរឹងពោះជាមួយនឹងអាយដលរបស់ខ្លួនជាក់ជាមិនខាន។ នៅក្នុងវីដេអូនោះ Yaya បានសម្ដែងជាកាយវិការនូវសម្លេងរបស់កូនក្មេងម្នាក់ ជាភាសាថៃឥសាន្ត ដែលមានអត្ថន័យថា៖ "ហេឡូសម្លាញ់ចិត្ត កំពុងធ្វើអីហ្នឹង ដឹងទេថាឥឡូវនេះខ្ញុំនឹកអ្នកទៀតហើយ នឹកចង់ដាច់ខ្យល់ហើយ"។ អ្វីដែលសំខាន់ Yaya បានឆ្លៀតធ្វើទឹកមុខក្រមិចក្រមើមទៀត ជាហេតុធ្វើឲ្យវីដេអូនោះកាន់តែមិនធម្មតា ពោលគឺផ្អើលអស់មារសត្រូវតែម្ដង៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូរបស់ Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
 Yaya Urassayas
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T