សំងំនៅតែផ្ទះទេ តែហ្វេសសិនរបស់ Bella Ranee គឺកប់សេរីតែម្ដង

//s5.kh1.co/63/6314f8119fec8fdbe1632fd385d70554d6cb60aa.jpg
នារី

 ០២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Bella Ranee ធ្វើខ្លួនកប់សេរីតែម្ដង សូម្បីតែនៅផ្ទះ

ថៃ៖ មួយរយៈពេលចុងក្រោយនេះ តារាសិល្បៈថៃគ្រប់រូប មិនថាតែតារាសម្ដែង ឬចម្រៀងនោះទេ ត្រូវផ្អាកនូវសកម្មភាពសិល្បៈរបស់ខ្លួនស្ទើរតែទាំងស្រុង ដោយសារវិបត្តិកូវីដ១៩ ដែលតម្រូវឲ្យរដ្ឋាភិបាល ថៃដាក់ប្រទេសខ្លួនក្នុងគ្រាអាសន្ន ហាមប្រាមការប្រមូលផ្ដុំគ្នា និងការធ្វើដំណើរដែលមិនចាំបាច់។ ដូច្នេះ ទើបតារាថៃទាំងនោះ ត្រូវនាំគ្នាសំងំនៅផ្ទះជាបណ្ដោះអាសន្នសិន រង់ចាំរហូតទាល់តែដល់ពេលដែលបម្រាមត្រូវបានដកទៅវិញ ទើបអាចត្រឡប់មកបំពេញការងារសិល្បៈជាប្រក្រតីវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែសម្រាប់តារាស្រីល្បីឈ្មោះប្រចាំស្ថានីយ៍ប៉ុស្តិ៍លេខ៣ Bella Ranee វិញ ថ្វីត្បិតតែនាងសំងំនៅផ្ទះមែនពិត ប៉ុន្តែនាងមិនមែនចេះតែស្លៀកឈុតដេក ឬឈុតខោអាវសាមញ្ញៗដូចគេផ្សេងឡើយ ពោល​គឺតារាស្រីរូបនេះតែងតែរក្សាហ្វេសសិនប្រចាំខ្លួនរបស់នាងឲ្យនៅជាប់ជានិច្ច។ ក្នុងនោះ គ្រប់រូបភាពដែលនាងបង្ហោះនៅលើគណនី Instagram អាចបញ្ជាក់ឲ្យឃើញថា នាងតែងតែផ្លាស់ប្ដូរម៉ូតសម្លៀកបំពាក់បែបស៊ីវីល័យជាប្រចាំ មិនឲ្យអ្នកគាំទ្រធុញទ្រាន់នឹងឈុតសម្លៀកបំពាក់ដដែលៗនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ឈុតសម្លៀកបំពាក់ទាំងនោះ បានជួយលើកសម្រស់របស់នាងឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត សក្តិសមឈ្មោះជាតារាស្រីជួរមុខប្រចាំប្រទេសថៃមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T