មិត្តជិតស្និទ្ធិម្នាក់ប្រាប់ពីមូលហេតុពិតដែល Taew និងមិត្តប្រុសបែកគ្នា

//s5.kh1.co/72/72a78545e96abf98c36e0b40deaafd912a88b674.jpg
នារី

 ០២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនមែនដោយសារអ្នកទីបី តែដោយសារមូលហេតុនេះទើប Taew និង Ton បែកគ្នា

ថៃ៖ ថ្វីត្បិតតែតារាស្រីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ Taew Natapohn បានបែកគ្នាពីមិត្តប្រុសដែលបានស្រឡាញ់គ្នារហូតដល់ទៅរយៈពេល១៤ឆ្នាំ លោក Ton Arch ទៅហើយក្តី ប៉ុន្តែរឿងរ៉ាវរបស់អ្នកទាំងពីរនៅតែស្ថិតក្នុងការពិភាក្សាវែកញែករបស់អ្នកលេងអ៊ិនធឺណែតឥតឈប់ ឈរ ដោយពួកគេភាគច្រើនបានចោទប្រកាន់ថា Taew ជាអ្នកសុំលោក Ton បែកគ្នា ព្រោះ Taew អាចនឹងមានទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីដែលជាអ្នកមានទ្រព្យស្ដុកស្តម្ភម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឥឡូវនេះ មានមិត្តជិតស្និទ្ធិរបស់ Taew ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ប្រាប់មកខាងកម្មវិធី One Bantherng ថា មូលហេតុពិតប្រាកដដែលអ្នកទាំងពីរបែកគ្នា មិនមែនដោយសារអ្នកទីបីនោះឡើយ ប៉ុន្តែដោយសារតែរបៀបនៃការរស់នៅរបស់អ្នកទាំងពីរមានភាពខុសប្លែកគ្នា។ ដូចយើងដឹងរួចមកហើយថា Taew គឺជាអ្នកសិល្បៈ ខណៈពេលដែលមិត្តប្រុសរបស់នាងគឺជាអ្នកនៅក្រៅសិល្បៈ ដូច្នេះពេលវេលារបស់អ្នកទាំងពីរគឺមិនសូវត្រូវគ្នា ជាហេតុធ្វើឲ្យឱកាសក្នុងការជួបមុខគ្នាកាន់តែតិចទៅៗ។ គេក៏បានបញ្ជាក់ថែមទៀតថា តាមពិតទៅអ្នកទាំងពីរធ្លាប់មានភាពមិនចុះសម្រុងនឹងគ្នាជារឿយៗ ប៉ុន្តែអ្នកទាំងពីរព្យាយាមសម្របសម្រួលវិញ រហូតទាល់តែបន្តដល់រយៈពេល១៤ឆ្នាំ ធ្វើឲ្យភាគីម្ខាងៗនឿយហត់រៀងៗខ្លួន ទើបសម្រេចចិត្តចែកផ្លូវគ្នាតែម្ដងទៅ។

ទោះបីជាបែកគ្នាយ៉ាងនេះក្តី ក៏អ្នកទាំងពីរបានបញ្ជាក់ថា ពួកគេនឹងនៅតែជាមិត្តជិតស្និទ្ធិនឹងគ្នាជារៀងរហូត៕

សូមទស្សនារូបភាពខាងក្រោម៖

 Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
 Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា
Taew និង Ton កាលនៅផ្អែមល្ហែមនឹងគ្នា

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T