បើកបង្ហាញផ្ទះ តារាជាប់ឈ្មោះ ជាអ្នកមានទាំងវ័យក្មេង មានផ្ទះតម្លៃរាប់លាន

//s5.kh1.co/20/20c8cd751178b55ccb4935fbe29262b5bb3070cc.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាK-POP ទាំងនេះមិន​ត្រឹម​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​តែប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ម្ចាស់​នៃ ​អចលនទ្រព្យ​តម្លៃរាប់​លាន​ថែម​ទៀត។

កូរ៉េ​ខាងត្បូង៖ ជាការពិត​ទ្រព្យសម្បត្តិ និង​សម្ភារៈនិយម​របស់ តារាទូទៅ គឺតែងតែជាប្រធានបទមួយ ដែលទទួល​បាន ការ​ចាប់​អារម្មណ៍ យ៉ាងខ្លាំងរបស់​អ្នកគាំទ្រ ក៏​ដូច​ជា​ ប្រព័ន្ធផ្សព្វផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាង​ដូច​ជា​នៅ​ពេល «តើ​តារា​រូបណា​ទើបតែទិញផ្ទះ ហើយតើអ្នកណាទើបតែទិញឡាន?» ជា​ដើម ​វា​តែងតែជាសំណួរ ​របស់សាធារណជន ភាគ​ច្រើន​ចង់​ដឹង​ ចង់​លឺ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា ​កម្ម​វិធី​មួយ​ ​របស់​កូរ៉េខាងត្បូង ​បាន​បើក​បង្ហាញ​ពី​ តារា​K-pop ប្រុស​វ័យ​ក្មេង​ទាំង​៥​រូប​ ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ «Young and Rich​»។ ហេតុ​ផល​ដោយសារតែ​ ពួកគេ​មានទ្រព្យសម្បត្ដិ យ៉ាងសម្បើម និងមានវីឡាតម្លៃ​ រាប់​លានដុល្លារក្នុង​ដៃ​។

តោះ​ដូច្នេះ​ចង់​ដឹង​ថា​ តើ​មាន​តារា​ប្រុស​K-pop វ័យ​ក្មេង​រូប​ណា​ខ្លះ ​ដែល​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ​ហើយ​ជា​ម្ចាស់​ផ្ទះ​ តម្លៃ​រាប់​លាន​ដុល្លា​រ ទាំង​អស់​នោះ​?

សូម​ទៅ​ទស្ស​នា​រូប​ភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

៥. Yunho សមាជិកក្រុមTVXQ

Yunho
Yunho
Apartment របស់​Yunho 
Apartment របស់​Yunho 
Apartment របស់​Yunho 
Apartment របស់​Yunho 
Apartment របស់​Yunho 
Apartment របស់​Yunho 

Yunho ជា​ម្ចាស់​ផ្ទះ​ដែល​មាន​ តម្លៃ​២.៣លាន​ដុល្លារ​អាមេរិក។ ក្នុង​ផ្ទះ​នោះ​គឺ​ មាន​បន្ទប់​ដេក​ចំនួន​៥ បន្ទប់​ទឹក​ចំនួន​៣ ហើយ​ក៏​ជា​ផ្ទះ​ដែល​រូប​គេ ​កំពុង​រស់​នៅ ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ផងដែរ។ ផ្ទះ​នោះ​មាន​ទី​តាំង​ស្ថិត​នៅ​Seocho-dong ក្នុងទីក្រុងសេអ៊ូល​។ ​

៤. Taemin សមាជិកក្រុមSHINee

Taemin
Taemin
Apartment របស់​Taemin
Apartment របស់​Taemin

Taemin ទើប​តែ​អាយុ​២៧​ឆ្នាំ ​តែប៉ុណ្ណោះ​តែក៏​បាន​ជាប់ ​ឈ្មោះ​ក្នុង​បញ្ជី​ «Young and Rich» នេះផងដែរ។ តារាប្រុស​រូប​នេះ ​គឺ​ជា​ម្ចាស់ ​Apartment មួយ​កន្លែង​ដែល​មាន ​ទីតាំង​ស្ថិត​នៅ​តំបន់Cheongdamdong នៃ​ទីក្រុង​សេអ៊ូល។ ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​ផ្ទះ​ដែលTaemin កំពុង​តែ​ស្នាក់​នៅ​នោះ ​គឺ​មាន​តម្លៃ​២.៦លាន​ដុល្លារអាមេរិក​។

៣. G-Dragon ប្រធាន​ក្រុមBIGBANG

G-Dragon
G-Dragon
Apartment របស់​G-Dragon
Apartment របស់​G-Dragon
Apartment របស់​G-Dragon
Apartment របស់​G-Dragon
Apartment របស់​G-Dragon
Apartment របស់​G-Dragon

ប្រធាន​ក្រុម​រូប​នេះ ក៏​មិន​ខុស​គ្នា​ដែរG-Dragon គឺ​ជា​ម្ចាស់​នៃ​apartment មួយ​កន្លែង​ដែ​ល​ស្ថិត​នៅ​តំបន់Seongu-dong នៃ​ទីក្រុង​សេអ៊ូល។ ហើយ​តម្លៃ​apartment របស់​​G-Dragon ​គឺ​មាន​តម្លៃ​២.៧ ដុល្លា​រអាមេរិក​។ ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​នេះ​​​G-Dragon ក៏​បាន​រើ​ទៅ​នៅ​ក្នុង​Apartment ថ្មី​មួយ​កន្លែង​ បើ​យោងតាម​កា​រចុះផ្សាយ ​របស់​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ត្បូង​ បាន​បញ្ជាក់​ថា​apartment ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​Hannam នោះ​​គឺ​មាន​តម្លៃ​រហូតដល់ទៅ៧,៥២១,៥៥៤ ដុល្លា​រអាមេរិកឯណោះ​។

២. Taecyeon សមាជិកក្រុម2PM

Taecyeon
Taecyeon
ផ្ទះ​របស់​Taecyeon
ផ្ទះ​របស់​Taecyeon

តារា​ចម្រៀង​និង ​ជា​តារាសម្តែង​ប្រុស​រូប​នេះ ​ជា​ម្ចាស់​នៃ​អគារ​ឯក​ជន​មួយ​កន្លែង ដែល​មាន​ទី​តាំង​ស្ថិត​ជិត​នឹង​ឧទ្យាន​ នៅ​ក្នុង​តំបន់​Sinsa-dong។ លើស​ពី​នេះ​ Taecyeon ក៏​ធ្លាប់​បាន​ដេញ​ថ្លៃ​apartment ជោគជ័យ​ក្នុងតម្លៃ​២លាន​ដុល្លារ​។ លើស​ពីនេះ​​អគារទាំង​មូល ​បូកបញ្ជូល​នឹង​Apartment ចំនួន​១៦​ ទៀត​នោះ​គឺមាន​តម្លៃ​រហូត​ដល់​ទៅ​៣.២លានដុល្លារ ក្នុង​មួយunit ផង​ដែរ។

១. Lee Teuk ប្រធាន​ក្រុម​Super Junior

Lee Teuk
Lee Teuk
Apartment របស់​Lee Teuk
Apartment របស់​Lee Teuk

ប្រធាន​ក្រុម​រូប​នេះ ​ជា​ម្ចាស់​Apartment ដែល​មាន​តម្លៃ​៣.៥លាន​ដុល្លារ​ ​ជា​កន្លែង​រស់​នៅ ​មួយ​ដែល​មាន​តម្លៃ​ដ៏ថ្លៃ។ Apartment នោះ​មាន​ទី​តាំងស្ថិត​នៅSeongsudong ក្នុងនោះ​គឺ​មាន​បន្ទប់គេង​ចំនួន​៣​ និង​បន្ទប់​ទឹក​ចំនួន​២ ផងដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T