នៅពេលដែលប្រិយមិត្តបានឃើញរូបភាព ខាងក្រោមប្រាកដជាគិតថាវាជា ទិដ្ឋភាពនៅក្នុងរឿងភាពយន្ដជាមិនខាន ក៏ប៉ុន្ដែជាក់ស្ដែង រូបភាពទាំងអស់ខាងក្រោមនេះ គឺជាទិដ្ឋភាពពិតៗនៅទីក្នុងនៃប្រទេស រ៉ុស្ស៊ី។

ប្រជាពលរដ្ឋនៃទីក្រុង សាម៉ារ៉ា ភាគខាងត្បូងឆៀងខាងកើត នៃប្រទេសរ៉ូស្ស៊ី កំពុងតែរស់នៅក្នុងសេចក្ដីភ័យខ្លាច ដែលតាមផ្លូវថ្នល់នានា ស្រាប់តែចាប់ផ្ដើមស្រុត និងមានក្រឡុកធំជាច្រើន ដែលធ្វើឲ្យរថយន្ដមួយចំនួន បើកបរនៅលើផ្លូវរងគ្រោះថ្នាក់។ ទំហំនៃរណ្ដៅនោះមានទំហំធំ អាចលេបរថយន្ដក្រុងមួយទាំងមូលបាន ហើយព្រឹត្តិការណ៍នេះ គេជឿថាវាបណ្ដាលមកពី បំណាក់ស្រុតនៃដី ដែលមានលក្ខណដូចជាទឹកកករលាយអញ្ចឹង នៅក្នុងរណ្ដៅនោះមានទឹក ផុសចេញមកពីក្នុងដីថែមទៀតផង។ បំណាក់ស្រុតនេះបានធ្វើឲ្យ ចរាចរនៃទីក្រុងមានការកកស្ទះយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ បានស្លាប់ក្នុងហេតុការណ៍បំណាក់ស្រុតផ្លូវ នេះដែរ។ ប្រជាពលរដ្ឋបានសរសេរលិខិតស្នើរ ទៅរដ្ឋាភិបាលឲ្យគិតគូរពីរឿងនេះឲ្យបានឆាប់រហ័ស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]