មានចឹងទៀត! បុរសជនជាតិឥណ្ឌាម្នាក់ តែងខ្លួនជាយមរាជដើរបន្លាចអ្នកស្រុក កុំឲ្យចេញពីផ្ទះ

//s5.kh1.co/1d/1de00fd1607bf71179f363e51581c13be6346494.jpg
សង្គម

 ០១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រិយមិត្ដអ្នកអានប្រាកដជាជ្រាបហើយថា ឥណ្ឌាក៏ជាប្រទេសមួយដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ផងដែរ។ តែយ៉ាងណាមិញ ប្រទេសនេះត្រូវបានគេសង្កេតឃើញថា បានចាត់វិធានការយ៉ាងតានតឹង ក៏ដូចជា...

ឥណ្ឌា៖ ប្រិយមិត្ដអ្នកអានប្រាកដជាជ្រាបហើយថា ឥណ្ឌាក៏ជាប្រទេសមួយដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ផងដែរ។ តែយ៉ាងណាមិញ ប្រទេសនេះ ត្រូវបានគេសង្កេតឃើញថា បានចាត់វិធានការយ៉ាងតានតឹង រួមនឹងការយកចិត្ដទុកដាក់ពីសំណាក់អាជ្ញាធរ តាមរយៈការចុះផ្សព្វផ្សាយព័ត៌មាននៅតាមសហគមស្ដីពីរបៀបថែរក្សាអនាម័យ និងការការពារខ្លួនពីជំងឺរាតត្បាតនេះ ដោយប្រើវិធីសាស្រ្ដប្លែកៗទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្ងៃចន្ទកន្លងទៅនេះ បុគ្គលិកបម្រើការក្នុងក្រសួងហិរញ្ញវត្ថុម្នាក់ គឺលោក Baldev Singh បានស្ម័គ្រ​ចិត្តស្លៀកពាក់ និងតុបតែងខ្លួនដូចជាយមរាជ ដើម្បីដើរបន្លាចប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការផ្សព្វផ្សាយព័ត៌មានស្ដីពីសារៈសំខាន់នៃការស្នាក់នៅក្នុងផ្ទះ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។

ការផ្សព្វផ្សាយនេះ លោក Baldev Singh បានធ្វើឡើង ដោយអមដំណើរជាមួយអាជ្ញាធរមួយក្រុម ដែលមានឧបករណ៍បំពងសំឡេង ដោយលោកបានស្រែកថា៖

ប្រសិនបើមិនស្ដាប់ខ្ញុំ ប៉ូលិសនឹងនាំអ្នកទៅជាមួយខ្ញុំ ហើយប្រសិនបើអ្នកស្រលាញ់ជីវិត សូមមេត្ដាស្នាក់នៅក្នុងផ្ទះ។

  លោក Baldev Singh

គួររម្លឹកផងដែរថា កាលពីខែមុន អាជ្ញាធរឥណ្ឌា ក៏ធ្លាប់ចាត់វិធានការក្ដៅ និងវិធីសាស្រ្ដប្លែកៗស្រដៀងគ្នានេះផងដែរ ដែលកាលនោះប៉ូលិសឥណ្ឌាបានពាក់មួកសុវត្ថិភាព ដែលមានរូបវីរុសកូរ៉ូណា និងធ្លាប់ប្រើដំបងដេញវាយជនណាដែលចេញក្រៅផ្ទះទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Baldev Singh 
លោក Baldev Singh 
លោក Baldev Singh 
លោក Baldev Singh 
ក្រុមអាជ្ញាធរឥណ្ឌា និងលោក Baldev Singh
ក្រុមអាជ្ញាធរឥណ្ឌា និងលោក Baldev Singh
ក្រុមអាជ្ញាធរឥណ្ឌា
ក្រុមអាជ្ញាធរឥណ្ឌា
ក្រុមអាជ្ញាធរឥណ្ឌា និងលោក Baldev Singh
ក្រុមអាជ្ញាធរឥណ្ឌា និងលោក Baldev Singh
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T