មកស្គាល់ភពយក្សមួយ ដែលទំហំរបស់វាអាចធ្វើឲ្យ ភពក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងមួយចំនួន បានត្រឹមជាចៃភព

//s5.kh1.co/40/40b09fc07aa2cc693e92dd458a8db54df67197be.jpg
បច្ចេកវិទ្យា

 ០១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភពយក្សមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Kepler-88 d ហើយវាចំណាយពេល៤ឆ្នាំនៃផែនដី ដើម្បីធ្វើដំណើរជុំវិញផ្កាយរបស់វា បានមួយជុំ។

អាមេរិក៖ ក្រុមតារាវិទូបានរកឃើញភពមួយ នៅលេខរៀងទីបីនៃប្រព័ន្ធផ្កាយ Kepler-88 ដែលមានចម្ងាយជាង១,២០០ឆ្នាំពន្លឺ ពីពួកយើង ហើយភពមួយចំនួននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង គ្រាន់តែជាចៃភព បើប្រៀបធៀបជាមួយភពយក្សមួយនេះ។ ភពយក្សមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Kepler-88 d ហើយវាចំណាយពេល៤ឆ្នាំនៃផែនដី ដើម្បីធ្វើដំណើរជុំវិញផ្កាយរបស់វា បានមួយជុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភពយក្ស Kepler-88 d ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយ Kepler-88 
ភពយក្ស Kepler-88 d ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយ Kepler-88 

នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ភពព្រហស្បតិ៍គឺជាភពដែលមានទំហំធំជាងគេបំផុត ហើយគន្លងគោចររបស់វាអាចមានឥទ្ធិពល ទៅកាន់ភពឯទៀត។ ភពព្រហស្បតិ៍មានម៉ាសធំជាងផែនដីរបស់យើង ៣០០ដង ហើយធំជាងម៉ាសរបស់ភពសៅរ៍ ២ដង។ យ៉ាងណាមិញ ភពយក្សមួយនេះមានម៉ាសធំជាងភពព្រហស្បតិ៍ ៣ដង។

ក្រុមតារាវិទូបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា High-Resolution Echelle Spectrometer នៃតេឡេទស្សន៍ Keck I របស់មន្ទីរអង្កេតតារាស្ត្រ W. M. Keck Observatory ដើម្បីប្រមូលទិន្នន័យពីប្រព័ន្ធ នៅរយៈពេល៦ឆ្នាំ ហើយបានរកឃើញភពយក្ស Kepler-88 d មួយនេះ។ មន្ទីរអង្កេតតារាសាស្ត្រមួយនេះមានទីតាំងនៅតំបន់ Maunakea នៃរដ្ឋហាវ៉ៃ។

ការប្រៀបធៀបទំហំភព នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង
ការប្រៀបធៀបទំហំភព នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង

កាលពីមុន ក្រុមតារាវិទូធ្លាប់បានរកឃើញភពចំនួនពីរ នៅក្នុងប្រព័ន្ធផ្កាយ Kepler-88 រួមមានភព Kepler-88 b និង Kepler-88 c ដែលវាមានគន្លងគោចរ នៅជិតផ្កាយរបស់វាជាងគេ។ ភព Kepler-88 b មានទំហំតូចជាង ភពណិបទួនរបស់យើង ហើយវាចំណាយពេលវិលជុំវិញផ្កាយរបស់វា ត្រឹមតែ១១ថ្ងៃនៃផែនដី។ ចំណែកភព Kepler-88 c វិញ មានទំហំប្រហាក់ប្រហែលភពព្រហស្បតិ៍របស់យើង ហើយវាចំណាយពេលវិលជុំវិញផ្កាយរបស់វា ត្រឹមតែ២២ថ្ងៃនៃផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T