ក្រុមហ៊ុនអាហារូបត្ថម្ភចំណាត់ថ្នាក់លេខ1ពីអឺរ៉ុប(1)សូមណែនាំម៉ាកផលិតផលទឹកដោះគោម្សៅលំដាប់ថ្នាក់ពិភពលោក Aptakid ក្នុងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រដល់មាតាបិតាក្នុងការចិញ្ចឹមកូនៗឲ្យមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ!

//s5.kh1.co/30/30cd1159c9ebab1046bb99f03609947b9c56cab9.jpg
នារី

 ០១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Danone Specialized Nutrition Cambodia បាននាំមកជូននូវរូបមន្តទឹកដោះគោម្សៅជំនាន់ថ្មី នៃម៉ាកផលិតផលលំដាប់ថ្នាក់ពិភពលោក Aptakid។

ភ្នំពេញ៖ ថ្ងៃទី០1 ខែ ឧសភា ឆ្នាំ2020 ក្រុមហ៊ុន Danone Specialized Nutrition Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារូបត្ថម្ភចំណាត់ថ្នាក់លេខ1ពីអឺរ៉ុប បាននាំមកជូននូវរូបមន្តទឹកដោះគោម្សៅជំនាន់ថ្មី នៃម៉ាកផលិតផលលំដាប់ថ្នាក់ពិភពលោក Aptakid ជាមួយនឹងរូបមន្តឈានមុខគេសម្រាប់កុមារដោយផ្អែកលើការ ស្រាវជ្រាវរយៈពេល40ឆ្នាំ មកកាន់ទីផ្សារកម្ពុជា។ គោលដៅចម្បងនៃម៉ាកផលិតផលនេះ គឺជួយដល់មាតាបិតាក្នុងការចិញ្ចឹមបុត្រធីតាឲ្យមានភាព រឹងប៉ឹងដើម្បីជម្នះឧបសគ្គតាមរយៈការឲ្យកូនៗឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់នៅពិភពខាងក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid
ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid

ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរឥតឈប់ឈរ ពោរពេញដោយការប្រកួតប្រជែងខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះក៏មានឱកាសដ៏ច្រើនផងដែរ ហើយភាពរ៉ឹងប៉ឹងដើម្បីជម្នះឧបសគ្គ គឺជាកត្តាចាំបាច់បំផុតដើម្បីទទួលបានភាពជោគជ័យ។ សមត្ថភាពក្នុងការជម្នះឧបសគ្គ គឺជាអ្វីដែលកូនអ្នកត្រូវការដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់យកឱកាសនាពេលអនាគត។ ដូច្នេះកូនអ្នកត្រូវតែមានប្រព័ន្ធការពាររាងកាយរឹងមាំ។

ចិញ្ចឹមកូនបែបណា ទើបកូនមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ?
ចិញ្ចឹមកូនបែបណា ទើបកូនមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ?

Aptakid ជឿជាក់ថាភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គតាមរយៈការឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់អាចជួយឲ្យកូនអ្នកត្រៀមខ្លួនចាប់យកឱកាសនាពេលអនាគត។ ដើម្បីធ្វើដូច្នេះបាន កូនអ្នកត្រូវតែមានប្រព័ន្ធការពាររាងកាយរឹងមាំតាំងពីដំណាក់កាលដំបូងនៃជីវិតព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគត។

លោក Denis Phelps ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodiaបានមានប្រសាសន៍ថា៖

“នៅ Danone យើងយល់ពីតំរូវការ និងភាពតានតឹងរបស់មាតាបិតាដែលខិតខំផ្តល់នូវអ្វីដែលល្អបំផុតដើម្បីឲ្យកូនៗជោគជ័យនាពេលអនាគត។ ការចិញ្ចឹមកូនឱ្យទទួលបានជោគជ័យមិនត្រឹមតែផ្តល់ឱ្យពួកគេនូវអាហារ ឬការអប់រំនៅក្នុងសាលាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យពួកគេឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់នៅពិភពខាងក្រៅដែលជួយឲ្យពួកគេរៀនពីបទពិសោធន៍ដ៏មានតម្លៃទាំងអស់នៅក្នុងជីវិត ដើម្បីឲ្យពួកគេមានភាពរឹងប៉ឹងដើម្បីជម្នះ​ឧបសគ្គ។ ដូច្នេះប្រព័ន្ធការពាររាងកាយរបស់ពួកគេត្រូវតែរឹងមាំ”។

ប្រសាសន៍របស់លោក Denis Phelps
ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid
ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid

តាមរយៈការស្រាវជ្រាវរយៈពេល40​ឆ្នាំ លើអាហារូបត្ថម្ភក្នុងដំណាក់កាលដំបូងនៃជីវិត ជាមួយការចូលរួមយ៉ាងមោះមុតពីក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកឯកទេសរបស់យើងជាង500នាក់ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងតម្រូវការអាហារូបត្ថម្ភរបស់កុមារ​ Aptakid ថ្មីត្រូវបានផលិតឡើងជាពិសេសដើម្បីបំពេញតម្រូវការផ្នែកអាហារូបត្ថម្ភរបស់កូនអ្នក។

ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid
ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid

Aptakid មាន Synbiotic2 ផ្តាច់មុខតែមួយគត់ ដែលបានមកពីការផ្សំបញ្ចូលគ្នានៃ Prebiotics (scGOS/IcFOS 9:1)* និង Probiotic B. breve M-16V *ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។ បន្ថែមជាមួយ DHA** ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗ***ជាច្រើនទៀត សម្រាប់ទ្រទ្រង់ប្រព័ន្ធប្រសាទឲ្យមានដំណើរការល្អ។

ផលិតផលនេះអាចរកបាននៅគ្រប់ហាង​លក់ទឹកដោះគោម្សៅ និងសម្ភារៈទារក ហាងលក់សម្ភារៈទូទៅ និងបណ្តារផ្សារទំនើបនានាទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងអ្នកឯកទេសផលិតផលរបស់យើងដោយឥតគិតថ្លៃ តាមរយៈ 1800-212-160 ឬចូលទៅកាន់ គេហទំព័រ www.aptaclub.com.kh​​​ ទំព័រ Facebook / IG: Aptaclub Cambodia.

ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid
ពិធីសម្ពោធផលិតផលថ្មី ទឹកដោះគោម្សៅម៉ាក Aptakid
វីដេអូ

អំពី Danone Specialized Nutrition Cambodia​ (DSNC)

នៅ Danone Specialized Nutrition Cambodia​ (DSNC) យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដោយផ្អែកលើវិទ្យាសាស្រ្ត និងផ្តល់នូវអាហារូបត្ថម្ភសមស្របនៅពេលដ៏ត្រឹមត្រូវដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និងកុមារតូចៗ។

Danone Specialized Nutrition Cambodia​(DSNC) គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន130 ប្រទេស និងមានអាជីវកម្មធំៗចំនួន​ 3 ដូចជា ផលិតផលDairy Specialized Nutrition និង Water. ផលិតផលអាហារូបត្ថម្ភ​ និងទឹក។ តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន 100,000 នាក់ អតិថិជនដៃគូរអាជីវកម្មអ្នកផ្គត់ផ្គង់ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់។

(1) Danone Calculation based in part on data reported by Nielsen through its Retail Index Service for Infant Milk Formula (Client defined) for 52 weeks period ending June 2019, for consolidation of 18 countries. Nielsen has no responsibility for the third-party data relating to Germany (Copy Right © 2018, The Nielsen Company)

(2) Patented in EU

*សម្រាប់កុមារកុមារត្រឹមអាយុត្រឹមអាយុ6ឆ្នាំ

**ជាសារធាតុគ្រឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍខួរក្បាលនិងភ្នែក។ សម្រាប់កុមារត្រឹមអាយុ3ឆ្នាំ

***Vitamin B1, B2, B3, B6, B12, C និង Iodine

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T