រាជធានីភ្នំពេញ ៖ រថយន្តស៊ើប ពណ៌ក្រហម មួយគ្រឿងមានប្រឡាក់ឈាមពេញ រថយន្តបើកដោយបុរសម្នាក់ដឹកប្រពន្ធ និងកូនហើយបានចូលឃ្លាំង លក់រថយន្ត រួចបើកទៅចូលកន្លែង លក់គ្រឿងបន្លាស់រថយន្ត ចុះយកទឹកលាងឈាម ចេញធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច៣ ខណ្ឌមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៨ មេសា ២០១៣ នៅមុខឃ្លាំងជាតុង លក់គ្រឿងបន្លាស់រថយន្ត តាមផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីឈ្មោះប្រាក់ សោភ័ណ្ឌ អាយុ៣៣ឆ្នាំ មានប្តីឈ្មោះចេង ហុកតេ អាយុ៦៧ឆ្នាំ ជាមន្រ្តីគមនាគមន៍ចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៧ មេសា ស្រ្តីជាប្រពន្ធបានទៅ លេងស្រុកកំណើត នៅអ្នកលឿង២ថ្ងៃ ទើបត្រឡប់មកវិញ លុះពេលមកដល់ផ្ទះ វិញបុរសជាប្តីរៀងប្រចណ្ឌ ប្រពន្ធបានសួរដេញដោល ថាហេតុ អីក៏ទៅយូរម៉្លេះ បង្កទៅជាទំនាស់ បុរសជាប្តីយកញញួរវាយ  វាយបានរត់ទៅបិទទ្វារចាក់សោទុកបុរសជា ប្តីឲ្យនៅខាងក្រៅរួចបាន ឡើងតាមដំបូលផ្លោះ ចូលក្នុងផ្ទះមុតរយះដៃ នឹងចំរឹងដែករបង ហូរឈាមកក្លាក់ អ្នកជិតខាងស្មានតែ ប្រពន្ធចាក់ប្តីបានទូរស័ព្ទប្តឹងសមត្ថកិច្ចចុះទៅ ផ្អើលទាំងយប់ទម្រាំដឹងថា ជាករណីប្តីប្រពន្ធ ឈ្លោះប្រកែកគ្នា៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]