ក្រោយស្ងាត់មួយរយៈ! ហេង ពិទូ ចេញបទថ្មី «សម្ពាធសញ្ញា(+)» អត្ថន័យចាក់ដោត ពីរោះខ្លាំង (មានវីដេអូ)

//s5.kh1.co/75/75dcac2714d8b07ec3a32708c542b3f94b11aafc.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីបាត់មុខមួយរយះ ស្រាប់តែមុននេះបន្តិច រូបលោកបាន បញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដោយបទមួយនោះមានេចំណងជើងថា “សម្ពាធសញ្ញា(+)” ហើយបទនេះផងដែរ ក៏បានបង្ហាញពីមនុស្សម្នាក់ដែលមានសម្ពាធ និង មានរឿងរ៉ាវលំបាកច្រើន ចូលមកក្នុងជីវិត ។

ភ្នំពេញ៖ លោក ហេង ពិទូ ជាតារាចម្រៀងមួយរូបដែលបានឈានជើងចូលសិល្បៈ អស់ជាច្រើមឆ្នាំមកហើយ ជាពិសេសរាល់ស្នាដៃបទចម្រៀងរបស់លោកតែងតែមានការគាំទ្រច្រើនពីមិត្តៗយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែច្រៀងពីរោះនោះទេ តែលោកក៏អាចនិពន្ធបទភ្លេង និង ទំនុកច្រៀងបានយ៉ាងល្អទៀតផង ដោយរាល់បទចម្រៀងរបស់សុទ្ធតែជាស្នាដៃរបស់តែងនិពន្ធដោយខ្លួនឯង។ តែមួយរយៈចុងក្រោយនេះ លោកហាក់ជាបាត់មុខ មិនសូវបានបង្ហាញបទចម្រៀងថ្មីៗសោះឡើយ។

ជាក់ស្ដែង បន្ទាប់ពីបាត់មុខមួយរយៈ ស្រាប់តែមុននេះបន្តិច រូបលោកបាន បញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដោយបទមួយនោះមានេចំណងជើងថា “សម្ពាធសញ្ញា(+)” ហើយបទនេះផងដែរ ក៏បានបង្ហាញពីមនុស្សម្នាក់ដែលមានសម្ពាធ និង មានរឿងរ៉ាវលំបាកច្រើន ចូលមកក្នុងជីវិត ដោយមិនអាចដោះស្រាយបញ្ហាបាន។ បើទោះបីជាបទមួយនេះ ស្ដាប់ទៅមានអារម្មណ៍ថា សោកសៅ តែស្ដាប់យូរៗទៅពិតជាពីរោះមិនចាញ់បទមុនៗឡើយ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  លោក ហេង ពិទូ
  លោក ហេង ពិទូ
  លោក ហេង ពិទូ
  លោក ហេង ពិទូ
  លោក ហេង ពិទូ
  លោក ហេង ពិទូ
  លោក ហេង ពិទូ
  លោក ហេង ពិទូ
វីដេអូ បទចម្រៀង  លោក ហេង ពិទូ
ហេង ពិទូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T