យោងតាមគេហទំព័រ  The Sun បានអោយដឹងថា សត្វឆ្មាចិញ្ចឹមគួរអោយអាណិតមួយក្បាល ត្រូវជនមិនស្គាល់មុខ ចាប់កោររោម ហើយថែមទាំង សរសេរពីលើ ថា
"មេត្តាក្រៀវសត្វឆ្មានេះ"។

អ្នកស្រី Sharon Munns អាយុ ៤២ឆ្នាំ  មានកូន៣នាក់ រស់នៅ Bedford ប្រទេសអង់គ្លេសជាម្ចាស់ បានបង្ហាញអារម្មណ៏រន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីគាត់ រកឃើញ សត្វឆ្មាចិញ្ចឹមរបស់គាត់ ឈ្មោះ tom Becks អាយុ ១១ឆ្នាំ ត្រូវគេលួចសរសេរអក្សរ ពីលើខ្នងរបស់វាបែបនេះ។ អ្នកស្រីជឿថា អ្នកប្រព្រឹត្តិប្រហែលជា ច្រលំជាមួយសត្វឆ្មាដទៃទៀត ដែលស្ថិតនៅតំបន់នេះដែរ។  អ្នកស្រីនិយាយបន្តថា សត្វឆ្មាដែលគាត់ចិញ្ចឹម ក្រៀវ ៨ឆ្នាំមកម្ល៉េះ ដូចនេះ អ្នកដែលចាប់កោររោមសត្វឆ្មា របស់គាត់ គួរតែ ជាអ្នកដែល ទើបតែ មករស់នៅក្នុងតំបន់នេះប៉ុណ្ណោះ។

ក្រោយពេលឃើញសភាពបែបនេះ គាត់បានរាយការណ៏ទៅ ប៉ូលីស និង ក្រុមអ្នកអភិរក្សសត្វ RSPCA ភ្លាមៗ។  ចំណែកប៉ូលីសវិញ កំពុងវាយតម្លៃ ថាតើករណីនេះ គូរចាត់ទុកជា បទល្មើស រឺ យ៉ាងណា។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះសត្វឆ្មាមួយក្បាលនេះ?





ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]