នឹក Ex ទេដឹង? បែកគ្នាយូរហើយ Song Seung Hun ដូចជានៅអាឡោះអាល័យ Liu Yifei!

//s5.kh1.co/c7/c78a7323676a6f6cc80ad1610758777911c2a2c6.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ហ្វេនៗសង្កេតឃើញថា តារាសម្ដែងប្រុសកូរ៉េល្បី Song Seung Hun បានចុច Like លើរូបភាពរបស់​តារាសម្តែងស្រីជនជាតិចិនដ៏ល្បី Liu Yifei ដែលជាសង្សារចាស់ ធ្វើឲ្យហ្វេនៗគិតថា លោកទំនងជានៅអាឡោះអាល័យនាង។

ចិន ៖ កាលពីថ្ងៃទី ៣០ ខែមេសា ថ្មីៗកន្លងទៅនេះ បណ្ដាញសារព័ត៌មានមួយ បានរាយការណ៍ថា ហ្វេនៗរកឃើញថា តារាសម្ដែង Song Seung Hun បានចុច Like លើរូបភាពដែល Liu Yifei បានបង្ហោះ នៅពេលពាក់កណ្តាលយប់ ធ្វើឲ្យពួកគេអត់មិនសង្ស័យមិនបាន ព្រោះអតីតគូស្នេហ៍ចាស់មួយគូនេះ មិនបានចុច Follow គ្នា អស់រយៈពេល ២ឆ្នាំមកហើយ តាំងពីបែកគ្នា ក្នុងឆ្នាំ ២០១៨ មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្លាស់ប្តូរភ្លាមៗរបស់ Song Seung Hun បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ហ្វេនៗនៅតាមបណ្ដាញអ៊ីនធើណែត ធ្វើឲ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ថា តើលោកកំពុងតែព្យាយាមផ្សះផ្សារ ទំនាក់ទំនងស្នេហាចាស់ឡើងវិញ ជាមួយតារាស្រី Liu Yifei ឬយ៉ាងណា?

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ ហ្វេនៗចាប់អារម្មណ៍ឃើញថា Liu Yifei ហាក់មានភាពស្រស់ស្រាយជាងមុន ដូចជាមនុស្សម្នាក់ ដែលកំពុងតែមានស្នេហាយ៉ាងដូច្នោះដែរ ទើបហ្វេនៗជាច្រើន ដៅថាពួកគេទាំងពីរ អាចនឹងវិលត្រឡប់មករកគ្នាវិញ៕

ទស្សនារូបភាពខាងក្រោម ៖

Song Seung Hun និង Liu Yifei
Song Seung Hun និង Liu Yifei
Song Seung Hun និង Liu Yifei
Song Seung Hun និង Liu Yifei
Song Seung Hun និង Liu Yifei
Song Seung Hun និង Liu Yifei
Song Seung Hun ចុច likeលើរូប Liu Yifei
Song Seung Hun ចុច likeលើរូប Liu Yifei
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T