បើមានលុយចាយមិនអស់ អាចទិញដុំថ្មឋានព្រះចន្ទនេះបាន ដោយវាត្រូវបានគេលក់ ក្នុងតម្លៃ២.៥លានដុល្លារ

//s5.kh1.co/10/1018b4a47bab6afb0c4e417dbedd5e45964ba775.jpg
បច្ចេកវិទ្យា

 ០១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វាជាការលក់បែបឯកជន ជំនួសឲ្យការដាក់ដេញថ្លៃ ដូច្នេះអ្នកដែលមានលុយ អាចទិញបានភ្លាមៗ។

អង់គ្លេស៖ បំណែកនៃព្រះចន្ទមួយដែលធំជាងដុំថ្មដែលអវកាសយានិកអាប៉ូឡូបាននាំយកមកផែនដីវិញ គឺត្រូវបានគេដាក់លក់ នៅកន្លែងដាក់ដេញថ្លៃ Christie's។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដុំថ្មឋានព្រះចន្ទមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា NWA 12691 ដែលបានធ្លាក់មកក្នុងផែនដី ក្នុងព្រឹត្តិការណ៍ភ្លៀងទេពច្យុត ហើយវាត្រូវបានគេរកឃើញ កាលពី២ឆ្នាំមុន នៅតំបន់វាលខ្សាច់សាហារ៉ា នេះបើយោងតាមគេហទំព័រ Christie's។ ក្រុមហ៊ុន Christie's បាននិយាយថា វាត្រូវបានគេលក់នៅក្នុងតម្លៃ២.៥លានដុល្លារ។ វាជាការលក់បែបឯកជន ជំនួសឲ្យការដាក់ដេញថ្លៃ ដូច្នេះអ្នកដែលមានលុយ អាចទិញបានភ្លាមៗ។

ដុំថ្មឋានព្រះចន្ទដែលត្រូវបានគេដាក់លក់ ក្នុងតម្លៃ២.៥លានដុល្លារ
ដុំថ្មឋានព្រះចន្ទដែលត្រូវបានគេដាក់លក់ ក្នុងតម្លៃ២.៥លានដុល្លារ

បើយោងតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ថ្មព្រះចន្ទមួយនេះមានទម្ងន់ត្រឹមតែ១៣.៥គីឡូក្រាម និងជាបំណែកព្រះចន្ទធំជាងគេទី៥ នៅលើផែនដី។ ក្រុមហ៊ុន Christie's បាននិយាយទៀតថា ថ្មនេះប្រហែលជាខ្ទាតចេញពីឋានព្រះចន្ទ ដោយសារការបុកទង្គិចជាមួយអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយមួយ។ បន្ទាប់មក វាត្រូវបានធ្វើដំណើរយ៉ាងហោចណាស់ចម្ងាយ៣៨០,០០០គីឡូម៉ែត្រ ឆ្លងកាត់ទីអវកាស មុនពេលធ្លាក់ចូលមកក្នុងផែនដី នៅក្នុងព្រឹត្តិការណ៍ភ្លៀងទេពច្យុត។

ក្រុមហ៊ុន Christie's
ក្រុមហ៊ុន Christie's

សេចក្ដីថ្លែងការណ៍បាននិយាយថា ប្រហែលជាមានអាចម៍ផ្កាយចំនួន៣០ដុំ ពីព្រឹត្តិការណ៍ភ្លៀងទេពច្យុត ដែលត្រូវបានគេរកឃើញ នៅក្នុងតំបន់អាហ្វ្រិកភាគពាយព្យ។ ដុំថ្មឋានព្រះចន្ទគឺជារបស់កម្រ ហើយក្រុមហ៊ុន Christie's បានបន្តទៀតថា បំណែករបស់ព្រះចន្ទអាចមាននៅលើផែនដី ប្រហែល៦៥០គីឡូក្រាម។

គួររម្លឹកផងដែរថា អវកាសយានិកអាប៉ូឡូ១៦បាននាំយកសំណាកពិសេសមួយ ពីឋានព្រះចន្ទ ក្នុងឆ្នាំ១៩៧២ ដែលត្រូវបានគេហៅថា Big Muley ហើយវាមានទម្ងន់១១.៧គីឡូក្រាម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T