បុរស៤នាក់ ត្រូវបានចាប់ខ្លួនពី បទរំលោភក្មេងស្រី ១៦ឆ្នាំម្នាក់ នៅ Metro Manila ដែលនៅតំបន់ជាយក្រុងនៃ Caloocan កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសភីលីពីន។

យោងទៅតាមសារព័ត៌មានរបស់អេមារ៉េត បានឲ្យដឹងថា ប៉ូលីសបានបញ្ចេញឈ្មោះជនសង្ស័យទាំងនោះ ដូចជា Mario Lorence មានអាយុ ៣៦ឆ្នាំ Atoy Guilas អាយុ ៣៨ឆ្នាំ  Yoyong ដែលមានអាយុ ៣២ឆ្នាំ និងបុរសចុងក្រោយមានឈ្មោះថា Dong ដែលពេលនេះកំពុងតែរត់គេច និងត្រូវបានក្រុមប៉ូលីសតាមប្រមាញ់។

យ៉ាងណាមិញ សម្រាប់ក្មេងស្រីរងគ្រោះមិនត្រូវបាន គេបញ្ចេញអត្ដសញ្ញាណនោះទេ តែត្រូវបានគេបង្ហើបថាជាសិស្សសាលា។ នៅក្នុងថ្ងៃកើតហេតុ ក្មេងស្រីនិងមិត្ដភិក្ដ បាននាំគ្នាដើរត្រលប់មកផ្ទះ បន្ទាប់ពីចេញពីផ្ទះមិត្ដភិក្ដ ដែលនៅតាមដងផ្លូវ មានបុរសមួយក្រុមកំពុងតែនាំគ្នាផឹកស្រានៅកាច់ជ្រុងផ្លូវ និងបានបង្ខំឲ្យពួកគេផឹកស្រានោះថែមទៀត។

នៅពេលដែលក្មេងស្រីបដិសេធ បុរសទាំងនោះ បានចាប់ពួកគេចូលទៅក្នុងផ្ទះរបស់ Guilas ដែលនៅក្នុងនោះមិត្ដភិក្ដរបស់ក្មេងស្រីអាចរងគ្រោះអាចរត់គេចបាន និងរត់ទៅប្រាប់ម្ដាយនារីរងគ្រោះ ហើយក៏បន្ដទៅប្ដឹងអជ្ញាធរតែម្ដង។ ម្ដាយរបស់ក្មេងស្រីរងគ្រោះ និងបងប្អូន បានក្លាយទៅជាសាក្សីដ៏សំខាន់ ដែលឃើញបុរសទាំង៤នោះរំលោភក្មេងស្រីនេះ ដោយសារអ្នកទាំងនេះបានទៅដល់កន្លែងកើតហេតុមុនប៉ូលីសទៅដល់។ 

សូមមេត្ដាប្រុងប្រយ័ត្ន ព្រោះហេតុការណ៍អាក្រក់តែងតែកើតមានឡើង គ្រប់ទីកន្លែង មិនថាតែនៅក្នុងទីក្រុង ឬនៅតាមបណ្ដាលខេត្ដនោះទេ៕



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]