ឡូយអស់ស្ទះ! Galaxy A31 បានមកដល់កម្ពុជាថ្ងៃនេះហើយ

//s5.kh1.co/f1/f179436d4804116e815cd313739a80518bd96f23.jpg
បច្ចេកវិទ្យា

 ០១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មកដល់ហើយៗ ស្មាតហ្វូន Samsung Galaxy A31 ជំនាន់ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗអស្ចារ្យ ឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ។

ភ្នំពេញ៖ មកដល់ហើយៗ ស្មាតហ្វូន Samsung Galaxy A31 ជំនាន់ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗអស្ចារ្យ ឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតទៅស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A31 ដែលចេញលក់នៅពេលនេះ គឺពិតជាខ្លាំង ឡូយ មានសមត្ថភាពមិនធម្មតា និងមិនគួរឱ្យជឿមែន។ ទាំងខ្ញុំ និងអតិថិជនទាំងអស់អាចនឹងមានការភ្ញាក់ផ្អើលខ្លាំង ព្រមទាំងខ្វាករ ចង់បានយកមកប្រើគ្រប់ៗគ្នាជាក់ជាពុំខានឡើយ។

Samsung Galaxy A31
Samsung Galaxy A31

សូមបញ្ជាក់ថា Samsung Galaxy A31 បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ ៤ គ្រាប់ (កាមេរ៉ាគោលទំហំ 48 MP) និងកាមេរ៉ាមុខ ១គ្រាប់ ទំហំ 20MP (ថត Selfie ច្បាស់ល្អខ្លាំងណាស់) កម្លាំងថ្ម 5,000 mAh (ប្រើលើអេក្រង់ជាប់បានពេញមួយថ្ងៃ) មេម៉ូរី 6GB អង្គផ្ទុក 128GB (អាចបន្ថែមក្រៅបានរហូតដល់ 512GB) ទៀតនោះ។និយាយពីថាកប់ខ្លាំងណាស់ ហើយបើតម្លៃវិញត្រឹមតែ $279 ប៉ុណ្ណោះ ជាមួយជម្រើសពណ៌ដ៏ទាក់ទាញបំផុត គឺ ពណ៌ខៀវ ខ្មៅ និងស។

បញ្ជាក់៖ ចាប់ពីថ្ងៃទី០១ ឧសភា ២០២០ នេះតទៅ អតិថិជនទាំងអស់អាចរកជាវទូរស័ព្ទ Samsung Galaxy A31 បាននៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជា នឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖

- ការបញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី

- ស៊ីមស្មាតលេខពិសេសតម្លៃ  ៥៤ដុល្លារ ភ្ជាប់ជាមួយគម្រោងអ៊ីនធើណេត Smart ធំហ្ម៎ង!

នៅចាំអីទៀត ភ្លែតៗទៅ ថាមិនបានអាចនឹងដាច់ស្តុកក្នុងពេលឆាប់ៗផងក៏មិនដឹង។

Samsung Galaxy A31
Samsung Galaxy A31

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើង តាមរយៈលេខទូរស័ព្ទ៖ 1800-203232៕

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T