ញ៉ាំទុរេនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ!

//s5.kh1.co/44/44456074bc44fc4fb153b3fbb243cb57cdd30e45.jpg
នារី

 ០១-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាហារ​មួយ​ចំនួន​មិនគួរ​ញ៉ាំ​ជាមួយ​ទុរេន ឬ​ញ៉ាំក្រោយ​ពេល​ញ៉ាំ​ទុរេន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​រហូតអាច​ស្លាប់​បាន។

គ្នា​យើង​ភាគ​ច្រើន​ច្បាស់​ជា​ចូល​ចិត្ត​ញ៉ាំ​ផ្លែទុរេន​ហើយ មិន​ថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំ​ជា​បង្អែម​ទេ។ ទាក់​ទង​នឹង​ការញ៉ាំ​ទុរេន​នេះ មាន​ការ​និយាយ​តៗ​គ្នា អាហារ​មួយ​ចំនួន​មិនគួរ​ញ៉ាំ​ជាមួយ​ទុរេន ឬ​ញ៉ាំក្រោយ​ពេល​ញ៉ាំ​ទុរេន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​រហូតអាច​ស្លាប់​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​រឿង​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ភា្លម បន្ទាប់​ពី​ញ៉ាំទុរេន លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម​មិន​គួរ​ញ៉ាំ​អាហារ ២​ប្រភេទ​នេះ​តាម​ក្រោយ​ភ្លាមៗទេ គឺ អាហារ​មាន​ជាតិ​ហ្គាស និង​អាហារ​មាន​ជាតិ​ផ្អែម។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​២ប្រភេទនេះ​ភា្លម ក្រោយ​ញ៉ាំ​ទុរេន អាច​បណ្តាល​ឲ្យ៖

អាហារ​មាន​ជាតិ​ហ្គាស
– ឈឺពោះ
– ឆ្អល់ពោះ
– ហើមពោះ
– រាក
– ក្អួត

​ហើយ​បើ​ញ៉ាំ អាហារ​មាន​ជាតិ​ស្ករ ថែម​ទៀត អាច​បណ្តាល​ឲ្យ រងាក់រងើក ដោយ​សារ​លើស​ជាតិ​ស្ករ។

ចំណែកការ​ដែល​លើក​ឡើង​ថា ផឹក​កូកា ឬ​ស្រា បន្ទាប់​ពី​ញ៉ាំ​ទុរេន បណ្តាល​ឲ្យ​ស្លាប់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅបាន​ឲ្យ​ដឹង​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា ស្រា​ញ៉ាំ​ជាមួយ​ទុរេន អាច​បណ្តាល​ឲ្យពិបាក​រំលាយ ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​បណ្តាល​ឲ្យ​ស្លាប់ តែវា​គ្មាន​ភស្តុតាង​ណា​យក​មក​បញ្ជាក់​បាន​នៅ​ឡើយ។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T