មានអ្នកសង្ស័យថា Taew អាចនឹងមានទំនាក់ទំនងជាមួយ Peach ប៉ុន្តែដោយសារមូលហេតុនេះ ទើបគេ ឈប់សង្ស័យវិញ

//s5.kh1.co/99/99f08f04574428eb04ae828d2da59e3359bcc016.jpg
នារី

 ០១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គេទម្លាក់ចោលការសង្ស័យទៅលើ Peach ថាអាចជាគូស្នេហ៍ថ្មីរបស់ Taew វិញ ដោយសា ហេតុផលមួយនេះ

ថៃ៖ បន្ទាប់ពីតារាស្រីដ៏ល្បីឈ្មោះ ដែលគេស្គាល់តាមរយៈតួអង្គព្រះម៉ែនាគី Taew Natthapohn បានបែកគ្នាជាមួយនឹងមិត្តប្រុស ដែលមានទំនាក់ទំនងស្នេហារហូតដល់ទៅរយៈពេល១៤ឆ្នាំនោះ មានរឿងរ៉ាវចចាមអារ៉ាមដែលត្រូវបានគេលើកឡើងទាក់ទងជាមួយមិត្តប្រុសថ្មីរបស់តារាស្រីរូបនេះ។ ក្នុងនោះ មានព័ត៌មានលេចឮមួយចំនួនថា បច្ចុប្បន្នកំពុងមានកម្លោះៗសេដ្ឋីហាយសូ រហូតដល់ទៅ ៣រូប ដែលកំពុងព្យាយាមតាមចែចង់យកបេះដូងរបស់តារាស្រីរូបស្រស់វ័យ៣១ឆ្នាំរូបនេះ។ ក្នុងនោះ គេបានដាក់ការសង្ស័យថា មួយក្នុងចំណោមកម្លោះហាយសូទាំងបី អាចជាតារាសម្ដែងប្រុស Peach Patchara ព្រោះតារាប្រុសរូបនេះក៏ជាទាយាទស្នងត្រកូលរបស់គ្រួសារអភិជនមួយនៅប្រទេសថៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឥឡូវនេះ អ្នកគាំទ្របានទម្លាក់ការសង្ស័យវិញហើយ បន្ទាប់ពីអតីតមិត្តប្រុសរបស់ Taew Natthapohn គឺលោក Ton Arch បានធ្វើការជួយផ្សព្វផ្សាយផលិតផលដំឡូងបារាំង និងពោត លីង  Potato Corner របស់ Peach នៅលើគណនី Instagram របស់ខ្លួន ហើយ Peach ក៏ បានចូលទៅខមមិនដោយដាក់រូបបេះដូងថែមទៀត។ តាមរយៈការធ្វើបែបនេះ គេអានសន្និដ្ឋានបានថា Peach អាចនឹងមិនមែនជាអ្នកទាំងបីដែលចូលមកជ្រៀតជ្រែកស្នេហារយៈពេល១៤ឆ្នាំរបស់ Taew និង Ton នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Taew និង អតីតមិត្តប្រុស
Taew និង អតីតមិត្តប្រុស
រូបភាពដែល Ton ជួយផ្សព្វផ្សាយផលិតផលឲ្យ Peach Patchara
រូបភាពដែល Ton ជួយផ្សព្វផ្សាយផលិតផលឲ្យ Peach Patchara
Peach Patchara
Peach Patchara
Peach Patchara
Peach Patchara
Taew Nattapohn
Taew Nattapohn
Taew Nattapohn
Taew Nattapohn
Taew Nattapohn
Taew Nattapohn

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T