ប្អូនថ្លៃរបស់ Mew Nittha ត្រូវបាន​គេសង្ស័យ​មាន​ទំនាក់​ទំនង​​ជាមួយ​តារា​ប្រុសរូប​នេះ

//s5.kh1.co/19/1930530c6d42d28c6a062be46cc59da4bd96b63e.jpg
នារី

 ០១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងប្រុសក្នុងរឿង Fak Fah Kiri Daw ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយប្អូនថ្លៃ Mew Nittha

ថៃ៖ អ្នកដែលបានទស្សនាខ្សែភាពយន្តភាគថៃ រឿង Fak Fah Kiri Daw ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ច្បាស់ជាបានស្គាល់ហើយនូវតារាប្រុសជំនាន់ក្រោយរូបសង្ហា In Sarin ក្នុងការសម្ដែងជាតួអង្គ គីរី។ ថ្មីៗនេះ នៅលើបណ្ដាញអ៊ិនធឺណែត មានការលេចឮនូវព័ត៌មានដ៏ល្បីសុះសាយមួយថា តារាប្រុសរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងកម្លោះហាយសូ Tie Vassuvat ដែលត្រូវជាប្អូនថ្លៃរបស់តារាស្រីឈ្មោះល្បី Mew Nittha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកលេងអ៊ិនធឺណែតក៏បានធ្វើការចែករំលែករូបភាពជាច្រើនរបស់អ្នកទាំងពីរ ដែលបានចេញទៅដើរកម្សាន្តខាងក្រៅរួមគ្នាទៀតផង។ អ្នកលេងអ៊ិនធឺណែតទាំងនោះថែមទាំងបានសរសើរពីភាពសក្តិសមគ្នារវាងអ្នកទាំងពីរទៀតផង។

ប៉ុន្តែពេលនេះ ស្រាប់តែសាមីខ្លួន លោក In Sarin បានចេញមុខបកស្រាយថា អ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិដែលរាប់អានគ្នាតាំងពីរយូរមកហើយតែប៉ុណ្ណោះ មិនមែនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម

រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
In Sarin
In Sarin
In Sarin
In Sarin
Tie Vassuvat ប្អូនថ្លៃរបស់ Mew Nittha
Tie Vassuvat ប្អូនថ្លៃរបស់ Mew Nittha
Tie Vassuvat ប្អូនថ្លៃរបស់ Mew Nittha
Tie Vassuvat ប្អូនថ្លៃរបស់ Mew Nittha

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T