ខ្សោយផ្លូវភេទ ឬមិនមានចំណង់ផ្លូវភេទសឹងតែកើតឡើងលើមនុស្សគ្រប់គ្នា។ ប៉ុន្តែមានមនុស្សតិចណាស់ដែល​លើក​យកវា​មកពិភាក្សា។ មានបញ្ហាសុខភាពផ្លូវកាយ និងចិត្តច្រើនណាស់នៅពីក្រោយការខ្សោយផ្លូវភេទនេះដូចជា៖

កំពុងតែខ្សោះជាតិទឹកក្នុងខ្លួន

ការដែលញ៉ាំទឹកមិនគ្រប់គ្រាន់អាចបំផ្លាញចំណង់ផ្លូវភេទបានយ៉ាងអាថ៌កំបាំង។ នៅពេលអ្នកខ្សោះជាតិទឹកក្នុងខ្លួន អ្នកទំនងជាអស់កម្លាំង និងឈឺក្បាលខ្ទកៗ។ ទាំងពីរនេះគឺគ្រប់គ្រាន់នឹងបន្ថយចំណង់ផ្លូវភេទអ្នកហើយ។ ម៉្យាងវិញទៀតការ​ដែឡមិនមានជាតិទឹកគ្រប់គ្រាន់ ក៏អាចនាំឲ្យស្ងួតទ្វារមាសដែរ។ 

មើលវីដេអូសិចច្រើនពេក

មានការសិក្សាជាច្រើននិយាយអំពីទំនាក់ទំនងរវាងការមើលវីដេអូសិច និងការមិនឡើងរឹងរបស់លិង្គ។ វាក៏ត្រូវបានគេ​រកឃើញថា ទម្លាប់នេះនឹងបង្កើនការស្រមើស្រមៃខាងផ្លូវភេទ ដែលជាហេតុនាំឲ្យសាំចិត្តច្រើនសម្រាប់​ជីវិតផ្លូវភេទ​ពិត​ប្រាកដទៅវិញ។ 

ស្រ្តេសច្រើនពេក

វាមិនខុសគ្នានឹងស្ថានភាពជីវិតផ្សេងឡើយ ស្រ្តេសតែងតែមានឥទ្ធិពលអវិជ្ជមានចំពោះចំណង់ផ្លូវភេទ។ នេះដោយសារ​តែអ័រម៉ូនភេទដូចជា សារធាតុគីមីរបស់ស្រ្តេសអ័រម៉ូននឹងមិនអាចគ្រប់គ្រងបាន។ 

មិនចូលចិត្តញ៉ាំត្រី

ត្រីត្រូវបានគេដឹងថា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី។ អាស៊ីតខ្លាញ់ Monounsaturated នេះនឹងផ្តល់​តុល្យភាព​ដល់អ័រម៉ូនតេស្តូស្តេរ៉ូន អេស្រ្តូជែន និងប្រូជេស្តេរ៉ូន ដែលជាអ័រម៉ូនចូលរួមដល់ចំណង់ផ្លូវភេទ។ ចូរចាប់ផ្តើមញ៉ាំត្រីបើសិនជាអ្នកមិនញ៉ាំអាហារបួសទេ។ ខួរក្បាល និងបេះដូងក៏នឹងទទួលបានប្រយោជន៍ដែរ។ 

គេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់អាចជាសញ្ញានៃការគេងបាត់ដង្ហើម។ ការសិក្សាជាច្រើនបានបង្ហាញថា ការខ្សោយចំណង់​ផ្លូវភេទ​ជាប់ទាក់ទងនឹងការគេងបាត់ដង្ហើម។

មិនញ៉ាំអាហារសម្បូរជាតិស័ង្គសី

ជាតិស័ង្គសីគឺជាជីវជាតិមួយប្រភេទដែលជាប់ទាក់ទងដោយផ្ទាល់នឹងអ័រម៉ូនតេស្តូស្តេរ៉ូន ដោយវាត្រូវបានរកឃើញ​ក្នុងគ្រាប់សណ្តែក និងស្ពៃស្ពីណាច។ កម្រិតជាតិស័ង្គសីដែលចុះទាបអាចនាំឲ្យថយចុះអ័រម៉ូនភេទប្រុសដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ