ដឹងអត់ថា ហេតុអ្វីបានជាការហែលទឹកជាលំហាត់ប្រាណល្អសម្រាប់ស្រ្តីមានផ្ទៃពោះ?

//s5.kh1.co/4f/4fe8071af5fa039170cc9de0879886c4685e6c03.jpg
យល់ដឹង

 ០១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មែនហើយ វាពិតជាមិនអីទេក្នុងការហែលទឹកបើសិនជាអ្នកមានផ្ទៃពោះសុខភាពល្អ។ គ្រូពេទ្យជាច្រើនតែងណែនាំស្រ្តីដែលមានសុខភាពល្អក្នុងពេលមានផ្ទៃពោះឲ្យហាត់ប្រាណខ្លះ

មែនហើយ វាពិតជាមិនអីទេក្នុងការហែលទឹកបើសិនជាអ្នកមានផ្ទៃពោះសុខភាពល្អ។ គ្រូពេទ្យជាច្រើនតែងណែនាំស្រ្តីដែលមានសុខភាពល្អក្នុងពេលមានផ្ទៃពោះឲ្យហាត់ប្រាណខ្លះ។ ការហែលទឹកអាចជាជម្រើសដ៏ល្អមួយសម្រាប់លំហាត់ប្រាណក្នុងពេលមានផ្ទៃពោះ ៣០នាទីក្នុងមួយថ្ងៃ។ ប៉ុន្តែបើសិនការហែលទឹកជារឿងថ្មីសម្រាប់អ្នក ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឆ្មបសិន។ ការហែលទឹកគឺជារឿងល្អពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ ដោយសារតែទឹកអាចជួយទ្រទ្រង់ទម្ងន់ដែលកំពុងតែលើសបាន។ វាអាចជារឿងល្អមួយ ជាពិសេសក្នុងត្រីមាសទីបីតែម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការហែលទឹកគឺជាលំហាត់ប្រាណល្អមួយក្នុងពេលមានផ្ទៃពោះដោយសារតែ៖

  1. ជួយរក្សាភាពសមសួនរបស់រាងកាយ
  2. ធ្វើឲ្យមានអារម្មណ៍កាន់តែល្អចំពោះការប្រែប្រួលរបស់រាងកាយ
  3. បន្ថយការចាញ់កូន
  4. ពង្រឹងដល់របត់ឈាមរត់
  5. បង្កើនមុខងារបេះដូង និងសួត
  6. បង្កើនកម្លាំងសាច់ដុំ និងភាពរឹងមាំ
  7. បំបាត់ការហើមកែងជើង និងប្រអប់ជើង
  8. រំលាយជាតិខ្លាញ់ ជួយដល់ការគ្រប់គ្រងទម្ងន់
  9. ជំរុញដល់ការគេងកាន់តែល្អ
  10. បំបាត់អារម្មណ៍នឿយហត់
  11. បំបាត់ការឈឺចាប់
  12. ជួយឲ្យមានភាពត្រជាក់
  13. ពង្រឹងដល់ការសម្រាលកូនផង៕
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T