សម្រស់បុរស៖ ៥យ៉ាងដើម្បីបង្កើនការដុះសក់កាន់តែច្រើន

//s5.kh1.co/9c/9ccd2e7774636bccc5487b5880bce9c3f9c3e7d6.jpg
នារី

 ០១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រយៈពេលនៅដាច់ដោយឡែកពីគេ ក្នុងអំឡុងផ្ទុះជំងឺកូវីដ១៩ គ្រប់គ្នាពិតជាព្យាយាមខ្លាំងណាស់ដើម្បីកុំឲ្យជំងឺនេះកាន់តែរាតត្បាតបន្ថែមទៀត។

ក្នុងអំឡុង នៅដាច់ដោយឡែកពីគេក្នុងពេលកំពុងតែផ្ទុះជំងឺកូវីដ១៩ គ្រប់គ្នាពិតជាព្យាយាមខ្លាំងណាស់​ដើម្បី​កុំឲ្យ​ជំងឺនេះ​កាន់តែរាតត្បាតបន្ថែមទៀត។ នៅពេលអ្នកនៅក្នុងផ្ទះជាប់រហូត អ្នកអាចនឹងធ្វើរឿងជាច្រើន​ដើម្បីមាន​ប្រយោជន៍ក្នុងពេលទំនេរបែបនេះ។ ការថែរក្សាសក់ត្រូវបានគេចាត់ទុកថាជារឿងញឹកញាប់មួយសម្រាប់ស្រ្តីគ្រប់រូបយូរណាស់ហើយ ប៉ុន្តែសព្វថ្ងៃនេះបុរស​ក៏យកចិត្តទុកដាក់ចំពោះសម្រស់ខ្លួនឯងលើការថែរក្សាសក់ដែរ។ ដូច្នេះបើសិនជាអ្នកកំពុងតែខ្វាយខ្វល់ច្រើនអំពីការជ្រុះសក់ច្រើន និងសក់ដុះមិនបានច្រើន យកល្អគួរតែព្យាយាម​អនុវត្តវិធី​ខាងក្រោមនេះដើម្បីបង្កើនការដុះសក់កាន់តែច្រើនវិញ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=342,q=100/9c/9ccd2e7774636bccc5487b5880bce9c3f9c3e7d6.jpg

កុំកក់សាប៊ូញឹកញាប់ពេក

បើសិនជាអ្នកកំពុងតែប្រើសាប៊ូកក់សក់រាល់ថ្ងៃ វាប្រហែលជាអាចបណ្តាលឲ្យសក់ខូច និងបែកចុង រហូតដល់​ជ្រុះបាន។ សាប៊ូកក់សក់នឹងបំបាត់ជាតិប្រេងចេញពីស្បែកក្បាល និងធ្វើឲ្យសរសៃសក់ចុះខ្សោយ។ ដូច្នេះចូរកាត់បន្ថយការកក់សក់មកត្រឹមពីរទៅបីដងក្នុងមួយសប្តាហ៍អីបានហើយ។ ការប្រើក្រែមបន្ទន់សក់​បន្ថែម​ក៏អាចបង្ការភាពបាត់បង់សំណើម និងខូចខាតរបស់សក់ថែមទៀត។ 

ចៀសវាងការសិតសក់ច្រើនពេក

វាពិតជារឿងសំខាន់ដែលអ្នកត្រូវសិតសក់ ដោយសារតែវាអាចបង្កើនការលូតលាស់សក់បាន ប៉ុន្តែចូរធ្វើវាដោយ​ថ្នមៗផង។ ការសិតសក់អាចជួយឲ្យប្រេងធម្មជាតិលើស្បែកក្បាលគ្របដណ្តប់ពេញក្បាល និងពង្រឹងដល់​លំហូរ​ឈាម​ដែរ។ ប៉ុន្តែការសិតសក់ច្រើនពេកអាចនាំឲ្យសក់ក្បាលខូចបាន។ 

ព្យាយាមម៉ាស្សាស្បែកក្បាល

យោងទៅតាមការសិក្សាមួយបានឲ្យដឹងថា ការម៉ាស្សាស្បែកក្បាលប្រហែលជាបង្កើនការលូតលាស់ និងគុណភាព​របស់សក់បាន។ បុរសមានសុខភាពល្អដែលម៉ាស្សាស្បែកក្បាល ៤នាទី រយៈពេល ២៤សប្តាហ៍ ឃើញថាសក់របស់​ពួកគេដុះយ៉ាងច្រើន។ 

របបអាហារមានតុល្យភាព

ចូរប្រាកដថា របបអាហារអ្នកមានជីវជាតិសំខាន់ៗសម្រាប់សុខភាពសក់ដូចជា Biotin, Folic Acid និងវីតាមីន A, C, D និង E។ វីតាមីន E ដើរតួនាទិសំខាន់មួយនៅពេលនិយាយដល់ការលូតលាស់សក់លើបុរស។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Tropical Life Sciences Research បានរកឃើញថា អ្នកចូលរួមសិក្សាដែលបានញ៉ាំវីតាមីន E មានការលូតលាស់សក់យ៉ាងល្អ។ ដូច្នេះហើយ ចូរញ៉ាំអាហារជាច្រើនដូចជា ផ្លែអាលម៉ុន គ្រាប់ផ្កាឈូករ័ត្ន និងផ្សេងៗទៀត។ 

ចៀសវាងការងូតទឹកក្តៅ

ការងូតទឹកក្តៅអាចធ្វើឲ្យមានអារម្មណ៍ធូរស្រាលមែន ប៉ុន្តែជាអកុសល វាមិនល្អសម្រាប់សក់ឡើយ។ ការលាងសម្អាតសរសៃសក់ដោយប្រើទឹកក្តៅអាចបំផ្លាញប្រេងធម្មជាតិរបស់ស្បែកក្បាល ដែលជាហេតុធ្វើឲ្យសក់​ងាយខូច និងចុះខ្សោយ។ តែអ្នកអាចសាកល្បងប្រើប្រាស់ទឹកក្តៅឧណ្ហៗដើម្បីលាងសម្អាតសក់បាន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T