វិធីបង្ការស្បែកកុំឲ្យខូចខាតពីពន្លឺព្រះអាទិត្យ តាមរយៈការញ៉ាំប៉េងប៉ោះ

//s5.kh1.co/e7/e74a8b7d408067cfb9c3e382b76784dd0eb9cd0b.jpg
នារី

 ០១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំប៉េងប៉ោះអាចជួយការពារស្បែកពីការខូចខាតដោយសារកាំរស្មីយូវី និងភាពឡើងក្រហមស្បែកដោយសារតែកាំរស្មីយូវីដែរ។

តាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំប៉េងប៉ោះអាចជួយការពារស្បែកពីការខូចខាតដោយសារកាំរស្មីយូវី និងភាពឡើងក្រហមស្បែកដោយសារតែកាំរស្មីយូវីដែរ។ ក្រែមការពារកម្តៅព្រះអាទិត្យមានសារៈសំខាន់សម្រាប់ការពារស្បែកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ។ អ្នកជំនាញខាងសុខភាពស្បែកបានណែនាំឲ្យលាបក្រែមការពារពន្លឺព្រះអាទិត្យគ្រប់ពេល ទោះបីជាអ្នកស្ថិតក្នុងផ្ទះក៏ដោយ។ ប៉ុន្តែដើម្បីបន្ថែមការការពារពីកាំរស្មីយូវីទៀត ចូរបង្កើនការញ៉ាំប៉េងប៉ោះទៅ។ នេះដោយសារតែប៉េង ប៉ោះអាចដើរតួនាទីជាសារធាតុទប់ស្កាត់ពន្លឺព្រះអាទិត្យបែបធម្មជាតិសម្រាប់ស្បែកបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉េងប៉ោះ
ប៉េងប៉ោះ

អ្នកស្រាវជ្រាវជាច្រើននៅឯសាកលវិទ្យាល័យ Michigan បានឲ្យដឹងថា សារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់មួយមានក្នុងប៉េងប៉ោះ អាចការពារស្បែកពីការរលាកស្បែកដោយសារតែព្រះអាទិត្យបាន។ ពួកគេបានរកឃើញថា អ្នកដែលញ៉ាំទឹកប៉េងប៉ោះ  ៤០ក្រាមរាល់ថ្ងៃ (មាន Lycopen ១៦ មីលីក្រាម) ឃើញថាមានការការពារស្បែកពីកាំរស្មីយូវីកាន់តែល្អជាងអ្នកមិនបានញ៉ាំ។ 

រ៉ាឌីកាលសេរី ដែលអាចបង្កឡើងដោយកាំរស្មីយូវី ក៏អាចធ្វើឲ្យកោសិកាស្បែកខូចខាតបានដែរ។ Lycopene ដើរតួនាទីជារបាំងការពារកោសិកាពីការវាយប្រហាខាងលើនេះបាន។ Lycopene ត្រូវបានគេរកឃើញយ៉ាងល្អបំផុតក្នុងទឹកប៉េងប៉ោះ។ ប៉េងបោះក៏ផ្ទុកទៅដោយសារធាតុបំពាក់ពណ៌ Luetin ដែលអាចជួយបង្គ្រប់ជាតិទឹកដល់ស្បែក និងបង្កើនភាពយឺតរបស់ស្បែកបានទៀត៕

ប៉េងប៉ោះ
ប៉េងប៉ោះ
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T