សម្តេច ហ៊ុន សែន៖ ហាម​ដាច់ខាត​បញ្ជា​យានយន្ត​នៅ​លើដង​ផ្លូវ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ

//s5.kh1.co/ad/ad90e4790d692f108d8c459b34f8c0fd0d2124b9.jpg
សង្គម

 ៣០-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងពីឯកសារចាំបាច់បំផុត​ដែលត្រូវ​មានក្នុង​ពេល​បើកបរសម្រាប់ពលរដ្ឋអ្នកប្រើប្រាស់យានយន្ត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងពីឯកសារចាំបាច់បំផុត​ដែលត្រូវ​មានក្នុងពេលបើកបរសម្រាប់ពលរដ្ឋអ្នកប្រើប្រាស់យានយន្ត។ ក្នុងនោះសម្តេចបានបង្ហើបថា ពលរដ្ឋត្រូវមាន​ប័ណ្ណ​បើកបរ​ជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ ដោយហាមដាច់ខាតនូវការបញ្ជាយានយន្តនៅលើដង​ផ្លូវដោយ​គ្មាន​ប័ណ្ណបើកបរ និងត្រូវប្រើប្រាស់ប័ណ្ណបើកបរដែលមានសុពលភាពត្រឹមត្រូវតាមច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយករដ្ឋមន្ត្រីរូបនេះថា៖ «បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើ​ប័ណ្ណ​បើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយ​គ្មានប័ណ្ណ​បើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាក​ពិន័យធ្ងន់»។

នេះជាការលើកឡើងពីសំណាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នារសៀលថ្ងៃ ៣០ មេសានេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន 

សម្តេចបន្ថែមថា អ្នកបើកបរត្រូវយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? ហើយថា​ពលរដ្ឋត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។

«ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយក​ចិត្ត​ទុកដាក់​ពិនិត្យ​រថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូន​ក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម»។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បីចេញប្រតិបត្តិ​ការ​អនុវត្តរឹតបន្តឹង​​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុង​ក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍។ នេះជាការផ្សាយជាសាធារណៈ​ ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា កន្លងទៅ។

ជាការកត់សម្គាល់ បើតាមអាជ្ញាធរ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍​នឹងរង​ពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់៕

https://s5.kh1.co/__image/w=650,h=389,q=100/b6/b66d8d9cc5711af3968922f04e3d8c193c217e5b.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T