ដោយយោង ទៅតាមសារពត៌មាន បរទេសមួយបាន អោយដឹងថា ឡានឡាំបូហ្គីនី ដ៏ទំនើបមួយគ្រឿង បានឆេះ យ៉ាងសន្ធោសន្ធៅ នៅលើដងផ្លូវ នាទីក្រុងឡុង ប្រទេសអង់គ្លេស។ ម្ចាស់ឡាន ដ៏ទំនើប នេះ បានត្រឹមតែ ឈរមើល ឡានខ្លួនឯង ដែលមាន តំលៃ ខ្ពស់កប់ពពកនេះ ឆេះចោលទទេ តែប៉ុណ្ណោះ។ ឡាននេះ ត្រូវបាន ស្គាល់ថា ជាប្រភេទឡាន ឡាំបូហ្គីនី ដែល ជាឡាន លឿនជាងគេ និងមុនគេ ដំបូងបង្អស់ នៅលើពិភពលោក ចាប់តាំងពីឆ្នាំ ១៩៦៦។ វាមានតំលៃ រហូតដល់ទៅ ១,៥០០,០០០ដុល្លារឯណោះ ប៉ុន្តែ ស៊េរីឡាន ប្រភេទនេះ ត្រូវបាន មតិភាគច្រើន រិះគន់ថា ម៉ាក ឡានឡាំបូហ្គីនី តែងតែឆ្លងភ្លើង ហើយឆេះឡើង ដូច្នេះឯង។ អ្នកដែលបាន ឃើញហេតុការណ៍នេះ បានផ្ដល់យោបល់ ដល់អ្នកដែលប្រើប្រាស់ ឡានទំនើបៗ ទាំងអស់ថា គួរតែ មាន បំពង់ពន្លត់អគ្គីភ័យ នៅជាប់ជាមួយ ឡានជានិច្ច ទើបអាច សង្គ្រោះ បានខ្លះ។

ប្រិយមិត្តទស្សនារូបភាពទាំងអស់គ្នា៖





តើលោក អ្នកយល់យ៉ាងណាចំពោះរឿងនេះ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]