១៩ថ្ងៃជាប់គ្នា កម្ពុជា​រកមិនឃើញ​ករណី​ឆ្លងថ្មី​នៃកូវីដ​១៩ ទេ

//s5.kh1.co/56/56490e27442df2cbda4704ed4dca381f4c3542ef.jpg
សង្គម

 ៣០-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កម្ពុជា​មិនមានករណីឆ្លងថ្មីអស់រយៈពេល ១៩ថ្ងៃជាប់ៗគ្នារួចមកហើយ ខណៈ​ដែល​អ្នក​ផ្ទុក​វីរុស​នេះ ៣នាក់​ទៀត កំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅឡើយ

១៩ថ្ងៃជាប់ៗគ្នា ក្រសួងសុខាភិបាលបានប្រកាសថា រកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នោះឡើយ ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ នៅសល់ចំនួន ៣នាក់​ប៉ុណ្ណោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី ហើយក៏​មិន​មាន​ករណី​វិជ្ជមាន​កូ​វីដ-១៩ថ្មីដែរ។

កម្ពុជា​មិនមានករណីឆ្លងថ្មីអស់រយៈពេល ១៩ថ្ងៃជាប់ៗគ្នារួចមកហើយ ខណៈ​ដែល​អ្នក​ផ្ទុក​វីរុស​នេះ ៣នាក់​ទៀត កំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩សរុបចំនួន ១២២នាក់ ក្នុងនោះកម្ពុជា​បានរកឃើញករណីឆ្លងលើប្រជាជនកម្ពុជា ៥១នាក់ និង​ជនបរទេស ៧១នាក់ ជាលទ្ធផលកម្ពុជាបានព្យាបាលជា​សះស្បើយសរុប ១១៩នាក់​ ហើយនៅសល់ ០៣នាក់ (ស្រ្តី ០១នាក់ បុរស ០២នាក់) កំពុងសម្រាកព្យាបាល​នៅតាម​​មន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត៕

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
https://s5.kh1.co/__image/w=650,h=1156,q=100/30/3038148716a41f11f5831e6bae2c5353301804c8.jpg
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T