កាលពីពេលថ្ងៃទី ៣ ក្នុងខែមេសា ឆ្នាំ ២០១៣នេះ ត្រូវបានគេប្រទះឃើញ ត្រីងាប់ ដែលមានទំងន់សរុបជាង ២៥០គីឡូក្រាម នៅជាយទីក្រុងសៀងហៃ ក្នុងបឹង Sijing ប្រទេសចិន។

យ៉ាងណាមិញ ទោះបីជាមានបញ្ហាបែបនេះ អជ្ញាធរនៅក្នុងតំបន់នៅ តែទទូចថាគុណភាពទឹកនៅ តែល្អនិងមិនមានបញ្ហាអ្វីទាំងអស់ ហើយពួកគេនឹង នៅបន្ដគ្រប់គ្រងប្រព័ន្ធការពារគុណភាពទឹក។ យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានបន្ដឲ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ប្រជាជនចិន ដែលឃើញសភាពបែបនេះ ព្រោះកាលពីពេលកន្លងនេះ ក៏មានជ្រូកជាច្រើនដែលគេឃើញ ងាប់និងអណ្ដែតតាមទឹកដូចគ្នា។

ជាមួយគ្នានេះផងដែរ អជ្ញាធរគ្រប់គ្រងទឹករបស់ Songjiang ដែលមានឈ្មោះថា ហ្សៀន (Zhang) បាននិយាយប្រាប់សារព័ត៌មានថា ត្រីទាំងនេះអាចងាប់ដោយសារតែ ការនេសាទត្រីខុសច្បាប់ ដោយប្រើប្រាស់ប្រដាប់ឆក់ត្រី ឬថ្នាំពុល។

នៅក្នុងនោះ ការធ្វើតេសគុណភាពទឹក កាលពីថ្ងៃអាទិត្យ បានបង្ហាញឲ្យឃើញថា អុកស៊ីសែន និងអាម៉ូញ៉ាក់អាហ្សូត នៅក្នុងទឹក គឺមានសភាពធម្មតា ដូចជាលក្ខណៈស្ដង់ដារ ដែលគេកំណត់។ 

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]