តារាស្រីថៃរូបនេះ ត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់​ដៀល​កប់ៗ​មាត់​ ដោយ​សារ​នាង​បានធ្វើរឿងមួយ

//s5.kh1.co/4d/4d830afd863491311a7f217d20c113c1176651a5.jpg
នារី

 ៣០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Bitoey ត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់វាយប្រហារដោយមិនសមហេតុផលទាល់តែសោះ

ថៃ៖ នៅសម័យបច្ចុប្បន្ននេះ បណ្ដាញសង្គមគឺជាវិធីទំនាក់ទំនងដ៏មានប្រសិទ្ធិភាពមួយ ដែលមនុស្សអាច​ប្រើប្រាស់​ក្នុងការប្រាស្រ័យទាក់ទងគ្នាដើម្បីចែករំលែកពីពត៌មាន ឬអារម្មណ៍នានា។ ប៉ុន្តែការប្រើប្រាស់បណ្ដាញសង្គម មាន Facebook, Instagram ឬ Twitter នេះក៏មិនប្រាកដថាសុទ្ធសឹងតែផ្ដល់មកនូវផលល្អរហូតដែរ។ ពេលខ្លះ មនុស្សបានប្រើប្រាស់វាជ្រុលហួសព្រំដែន រហូតដល់បង្កទៅជាជម្លោះ ឬការប្រមាថមើលងាយ ប៉ះពាល់ដល់​កិត្តិយសរបស់អ្នកដទៃជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងពីតារាសម្ដែង និងចម្រៀងថៃ Bitoey Suteewan រូបនេះវិញ នាងបានទទួលរងនូវការវាយប្រហារយ៉ាង​ចាស់ដៃ​ពីសំណាក់អ្នកលេងអ៊ិនធឺណែតម្នាក់ ទាំងដែលនាងមិនបានធ្វើអ្វីខុសធ្ងន់នោះឡើយ។ រឿងរ៉ាវកើតឡើង នៅពេលនាងចូលទៅខមមិនលើរូបថតរបស់ Lydia Sarunrath ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធិរបស់ខ្លួន ដោយ​ក្នុងរូបនោះ Lydia បានធ្វើការបង្ហោះរូបជាមួយនឹងកូនៗទាំងពីររបស់ខ្លួន បន្ទាប់ពីទើបចាកចេញពីមន្ទីរពេទ្យថ្មីៗ។

នៅក្នុងខមមិនមួយនោះ នាងបានសរសេរដាក់ថា៖ "នឹកក្មួយៗណាស់!" ប៉ុន្តែស្រាប់តែមានអ្នកលេង​អ៊ិនធឺណែតម្នាក់បានចូលទៅឆ្លើយតបដោយប្រើប្រាស់ពាក្យមិនគប្បីថា៖ "ពូកែខាងល្បិចណាស់"។ នេះគឺជាការរិះគន់ដ៏មិនសមហេតុផលមួយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាឆ្លើយតបទៅវិញ ក្នុងបំណងការពារ Bitoey និងបានណែនាំឲ្យបុគ្គលម្នាក់នោះប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យ បើទោះបីជាខ្លួនចូលចិត្ត ឬមិនចូលចិត្ត Bitoey ក៏ដោយ៕

សារបង្ហោះរបស់ Lydia ដែល Bitoey បានចូលទៅខមមិន
សារបង្ហោះរបស់ Lydia ដែល Bitoey បានចូលទៅខមមិន
ការខមមិនរបស់ Bitoey និងការឆ្លើយតបបែបវាយប្រហារទៅលើនាង
ការខមមិនរបស់ Bitoey និងការឆ្លើយតបបែបវាយប្រហារទៅលើនាង
Bitoey Suteewan
Bitoey Suteewan
Bitoey Suteewan
Bitoey Suteewan
Bitoey Suteewan
Bitoey Suteewan

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T