រាជធានីភ្នំពេញ ៖ លោកឆែ វីរៈ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ មេសា បានសម្រេចចេញ សាលក្រមលែងលះ លើពាក្យបណ្តឹងរបស់ ប្តីប្រពន្ធ១គូ ដែលជាកូនអ្នកមានកិត្តិយស និងមានមុខមាត់ តែការរស់នៅមិន ចុះសម្រុងនឹងគ្នា ។ ដើមបណ្តឹង ក្នុងរឿងលែងលះនេះ គឺលោកស្រី ហ៊ុន សុភា អាយុ២៣ឆ្នាំ មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាេមផ្ទះ ។

នៅព្រឹកថ្ងៃដដែលនោះ អតីតប្តីប្រពន្ធ១គូនេះ បានទៅជួបជុំគ្នានៅ សាលាដំបូងរាជធានី ភ្នំពេញក្នុងបន្ទប់លោកចៅក្រម ដើម្បីស្តាប់ការសម្រេចលើ ពាក្យបណ្តឹងសុំលែងលះ ។ លុះមួយសន្ទុះក្រោយមក អតីតប្តីប្រពន្ធ ១គូនេះបាននាំគ្នាដើរចេញ ពីសាលាដំបូងទៅផ្ទះ រៀងៗខ្លួន ដែលអមដំណើរដោយ មេធាវីទាំងសងខាង ។

នៅចំពោះមុខអ្នកសារព័ត៌មាន លោកកឹប បូរ៉ាវីន មេធាវីការពារក្តីឱ្យដើមបណ្តឹង គឺលោកស្រីហ៊ុន សុភា បានប្រាប់ឱ្យដឹងថា កូនក្តីរបស់លោកបាន សំណូមពរឱ្យកោះសន្តិភាពជួយ ចុះផ្សាយនូវរឿង រ៉ាវដែលអតីតប្តីប្រពន្ធនេះ ដាក់ពាក្យសុំលែងលះគ្នានេះ ។ ដើមបណ្តឹងគឺលោកស្រីហ៊ុន សុភា បានប្តឹងសុំលែងលះប្តី គឺលោកស៊ុយ សុធី អាយុ២៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១៣៤ ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ក្នុងពាក្យបណ្តឹងរបស់លោកស្រីហ៊ុន សុភា បានសំណូមពរឱ្យ តុលាការចេញសាលក្រម ៖

១-សុំលែងលះប្តី ឈ្មោះស៊ុយ សុធី
២-សុំសិទ្ធិគ្រប់គ្រងកូន២នាក់
៣- សុំបែងចែកទ្រព្យសម្បត្តិរួមជាពីរចំណែកស្មើគ្នា លើកលែងតែដីដែល ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ និងរោងចក្រផលិតក្រដាស អនាម័យដែលស្ថិតនៅលើដីនោះ។

អង្គហេតុដែលចាំបាច់ ដើម្បីបញ្ជាក់ការទាមទារ និងជាមូលហេតុនៃ ការទាមទារ ត្រូវបានមេធាវីលោកស្រីហ៊ុន សុភា ជាដើមចោទ ឱ្យដឹងថា លោកស្រី និងចុងចោទបានរៀបអាពាហ៍ពិពាហ៍នឹងគ្នានៅថ្ងៃទី១៧ តុលា ឆ្នាំ២០០៦ ហើយបានចុះលិខិត អាពាហ៍ពិពាហ៍នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០០៨ ។ ចំពោះការរស់នៅកន្លងមក ពុំចុះសម្រុងនឹងគ្នាទេ ព្រោះភាគីចុងចម្លើយតែងតែរករឿងមិនឈប់ឈរ ពោលគឺរាល់ពេលភាគីចុងចម្លើយ ស្រវឹងស្រាម្តងៗ តែងតែវាយដំលោកស្រី និងកូនៗ ទោះបីជានៅចំពោះមុខបងប្រុស បង្កើតលោកស្រីក៏ដោយ ។ ម៉្យាងទៀត ភាគីចុងចម្លើយពុំបាន កែប្រែទាល់តែសោះ បើទោះបីលោកស្រីបានទុកឱកាស ឱ្យគាត់ធ្វើការកែប្រែជាច្រើនលើក ច្រើនសា ព្រមទាំងមានការសម្រុះសម្រួលពីឪពុកម្តាយ ទាំងសងខាងយ៉ាងណាក៏ ដោយ ។

លោកស្រីសុំសិទ្ធិ គ្រប់គ្រងកូនទាំង២នាក់ ព្រោះកូនទាំង២នាក់នេះសព្វថ្ងៃនៅតូចៗនៅឡើយ ។ ម៉្យាងទៀត កូនៗមានភាពកក់ក្តៅនៅពេល ដែលបានរស់នៅជាមួយម្តាយ ហើយអាចឱ្យលោកស្រី ប្រាកដក្នុងចិត្តថា ពួកគេនឹងមិនទទួលរងនូវអំពើហិង្សាផ្សេងៗេនៅពេលដែលឪពុករបស់ពួក គេស្រវឹងម្តងៗ ។ ជាមួយនេះ លោកស្រីក៏សុំបែងចែកទ្រព្យសម្បត្តិ រួមជាពីរចំណែកស្មើគ្នា ស្របតាមផ្លូវច្បាប់ លើកលែងតែដីដែលមាន ទីតាំងស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ និងរោងចក្រធ្វើអាជីវកម្ម ផលិតក្រដាសអនាម័យ ដែលសង់លើដីនេះ ព្រោះលោកស្រីទុកទីតាំងដី និងអាជីវកម្មនេះសម្រាប់ រកស៊ីចិញ្ចឹមកូនៗឱ្យរៀនសូត្រ បានខ្ពង់ ខ្ពស់ កសាងអនាគត ពួកគេឱ្យបានល្អប្រសើរ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]