គួរឲ្យអស់សំណើច! កញ្ញា Avril កំពុង live វីដេអូច្រៀងសុខៗ ស្រាប់តែមិត្តរបស់នាងមកធ្វើរឿងបែបនេះ

//s5.kh1.co/ea/eabaf1a87bb7df13e52053bdd26ba88b936a7c2e.jpg
នារី

 ៣០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កញ្ញា Avril Lavigne បានចែករំលែកវីដេអូគួរឱ្យអស់សំណើចមួយអំពីខ្លួនឯងដែលកំពុង live វីដេអូក្នុងការសម្តែងបទ​ It was In Me

កាណាដា៖ មិត្តអ្នកអានប្រហែលជាធ្លាប់ស្គាល់ កញ្ញា Avril Lavigne ជាតារាចម្រៀង អ្នកនិពន្ធចម្រៀង និងជាតារាសម្ដែងជនជាតិកាណាដារូបស្រស់មួយរូបដ៏មានប្រជាប្រិយភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃចន្ទ តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបស្រស់ កញ្ញា Avril Lavigne បានចែករំលែកវីដេអូគួរឱ្យអស់សំណើចមួយអំពីខ្លួនឯងដែលកំពុង live វីដេអូក្នុងការសម្តែងបទ​ It was In Me។ ស្រាប់តែដល់ពាក់កណ្តាលនៃវីដេអូនោះ នាងត្រូវមិត្តរបស់នាងឈ្មោះ Lauren Bates ចូលមកក្នុងកាមេរ៉ាដោយមិនដឹងខ្លួន ខណៈពេលដែលគាត់កំពុងរៀបចំសម្អាតប្រអប់ក្នុងបន្ទប់មួយទៀត។

អ្វីដែលទប់សំណើចមិនបាននោះគឺ នាង Lauren បានមកអង្គុយមើលមកកាមេរ៉ាដែលកញ្ញា Avril កំពុងតែថត ក្នុងសភាពមិនដឹងខ្លួនថាកញ្ញាកំពុងតែ​ live ហើយនាងអង្គុយផឹកទឹក ដកដង្ហើមមួយៗទំនងដូចជាហត់។ ពេលនោះ ឮកញ្ញា  Avril ផ្ទុះសំណើចលាន់មាត់ថា “ខ្ញុំអាចឃើញអ្នក”។ នាង Lauren​ ភ្ញាក់ដឹងខ្លួនក៏សួរបញ្ជាក់ទៅកញ្ញា  Avril ថា “មែនឬ? នេះឯងកំពុងថតមែនទេ? អូ! លោកព្រះ” រួចក៏ស្ទុះងើបចូលទៅក្នុងបន្ទប់វិញភា្លម។

Avril បានសារភាពថានាងមិនទាន់បាត់អស់សំណើចទេនៅពេលមើលវីដេអូខ្លួនឯងមួយនេះម្តងៗ ហើយវាជាថ្ងៃទី ៤២ ដែលពួកគេសំងំខ្លួនក្នុងផ្ទះជាមួយគ្នា​ (Avril's Day 42 Quarantine)៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
   កញ្ញា Avril Lavigne
   កញ្ញា Avril Lavigne
   កញ្ញា Avril Lavigne
   កញ្ញា Avril Lavigne
   កញ្ញា Avril Lavigne និងមិត្តភក្តិ
   កញ្ញា Avril Lavigne និងមិត្តភក្តិ
វីដេអូ កញ្ញា Avril Lavigne​​ ត្រូវបានកាត់ចង្វាក់ដោយមិត្តរបស់ខ្លួន នាង  Lauren​​ Bates

ប្រភពAvril Lavigne - It Was In Me | Live Instagram

Lauch Kanha
ឡូច​ កញ្ញា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T