តើអ្នកធ្លាប់គិតដែរឬទេ ថាសត្វអន្ទង់នឹងអាចវារចូលតាម ជើងខោរបស់អ្នកនឹង លូនចូលតាមទ្វារលាមក របស់លោកអ្នក?

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា  បុរស Guangdong ម្នាក់ ដែលជាអ្នករស់នៅក្នុង ប្រទេសចិន កាលពីពេលថ្មីៗនេះ បានធ្វើការវះកាត់ដើម្បីយក សត្វអន្ទង់ចេញពីក្នុងពោះវៀន ខណៈពេលដែលបុរសនេះ បានអះអាងថាខ្លួនពិតជាមិនបានដឹង ថាហេតុអ្វីក៏វាអាចចូលក្នុងខ្លួនបាននោះទេ។ យ៉ាងណាមិញ តាមរូបភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីពេទ្យ Shunde បានធ្វើការបង្ហាញជាសាធារណៈថា អន្ទង់នេះមានទំងន់១គីឡូក្រាម ដែលទើបតែធ្វើការវះកាត់ យកចេញពីក្នុងពោះវៀនអ្នកជំងឺម្នាក់ និងមានប្រវែងជាង ៥០សង់ទីម៉ែត្រ។

នៅក្នុងនោះអ្នកកាសែត បានធ្វើការសំភាសន៍អ្នកជំងឺដែលធ្វើការវះកាត់នោះ ដែលមានអាយុ ៣៩ឆ្នាំ តែគាត់បែរជាបដិសេធ មិនធ្វើការបកស្រាយអ្វីទាំងអស់ និងនៅក្នុងពេលនេះកំពុងតែសម្រាកនៅក្នុង មន្ទីរពេទ្យ។

សម្រាប់ករណីនេះក៏ធ្លាប់បានកើតឡើង ម្ដងរួចមកហើយ កាលពីឆ្នាំ ២០១០ ទៅលើបុរស Dongguan ម្នាក់ ដែលបានធ្វើការវះកាត់យកអន្ទង់ចេញពីពោះវៀនដូចគ្នា។ មូលហេតុដែលធ្វើឲ្យ បុរសនេះមានបញ្ហាបែបនេះ ដោយសារតែបុរសនេះបានអង្គុយនៅលើ កន្ដ្រកដែលដាក់សត្វអន្ទង់ នៅពេលដែលងូតទឹក ដែលនេះជាការធ្វេសប្រហែសដ៏ធំមួយ។  

ចំពោះហេតុការណ៍ដែលកើតឡើង ទៅលើបុរសទាំងពីរនាក់នេះ បានធ្វើឲ្យសាធារណៈជន នាំគ្នានិយាយចំអកថា ប្រហែលជាមូលហេតុអាចទាក់ទងនឹង រឿងរួមភេទ ដែលអាចឲ្យសត្វអន្ទង់ចូល យ៉ាងងាយស្រួលបែបនោះ។

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]