កំពង់ចាម៖ នារីវ័យក្រមុំពីរនាក់ ត្រូវបានរន្ទះបាញ់ស្លាប់ ភ្លាមៗ ខណៈនាងទាំងពីរ កំពុងអង្គុយដាំដុះឡូង ក្នុងចំណោម មនុស្សជាង១០នាក់ កាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ នៅចំណុច ចំការតាសែន ស្ថិតក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តកំពង់ចាម។

លោក ស៊ា ម៉េងសៀ អធិការរង នគរបាលស្រុកតំបែរ បានប្រាប់ឲ្យដឹងថា នាងក្រមុំ២នាក់ ស្លាប់ដោយសារ រន្ទះបាញ់ខាងលើនោះ ទី១ឈ្មោះ ទាម ឃឿ អាយុ១៧ឆ្នាំ ទី២ឈ្មោះ ឃៀន ឃីម អាំយុ១៨ឆ្នាំ នាងទាំងពីរ មានទីលំនៅក្នុង ភូមិកើតហេតុ ដូចគ្នា ។

លោក អធិការរង បានឲ្យដឹងទៀតថា មុនកើតហេតុ មានមនុស្ស ជាង១០នាក់ បាននាំគ្នាទៅដាំដំឡូងនៅ ក្នុងចំការតាសែន ស្ថិត្នុង ភូមិឃុំខាងលើនោះ លុះដល់ពេលរសៀលថ្ងៃ កើតហេតុ មេឃមានភ្លៀងធ្លាក់ស្រិចៗ ហើយមានផ្គរ និងផ្លេកបន្ទោល លាយឡំគ្នា ។ លុះបានបន្តិចក្រោយមក ស្រាប់តែមានស្នូរ រន្ទះបាញ់ខ្ទរដី អ្នកដាំដំឡូងក្បែរគ្នា ក៏ឃើញនាង ក្រមុំទាំងពីរនាក់ដួល ស្លាប់ភ្លាមៗ តែម្តង ។

ហើយជាមួយគ្នានោះផងដែរ មានអ្នកខ្លះបានទន់ដៃទន់ជើង ដោយសារតែមាន ការរន្ធត់ ពេលឃើញនារីពីរ នាក់ដួលស្លាប់ បន្ទាប់ពីស្នូររន្ទះយ៉ាងខ្លាំងនោះ ។ លោក អធិការរង បានបញ្ជាក់ផងដែរថា សាកសព របស់នារីរងគ្រោះ គ្មានស្លាក

ស្នាមឆេះខ្លោច នោះទេ ដោយសារតែអ្នកស្រុកថា នោះជារន្ទះទឹក។ បច្ចុប្បន្ន សពនារីរងគ្រោះទាំងពីរនាក់ ក្រុមគ្រូសារបាន និងកំពុងធ្វើបុណ្យឲ្យទៅ តាមប្រពៃណីហើយ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]