បទ “COVID រលាយទៅ” ព្រាប សុវត្ថិ ពិតជាចាក់ដោតខ្លាំង (មានវីដេអូ)

//s5.kh1.co/87/87511242ce7d64f2bbadcc5eb1b4e08502791903.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពី ឃើញតារាចម្រៀងផ្សេងៗ បានបង្កើតបទចម្រៀង ទាក់ទងជាមួយជំងឺកូវីដ-១៩ រួចមក ស្រាប់តែកាលពីម្សិលមិញនេះ រូបលោកក៏បានបញ្ចាញនៅបទចម្រៀងថ្មីមានចម្រៀងជើងថា “COVID រលាយទៅ” ។

ភ្នំពេញ៖ ស្របពេលដែលមានជំងឺកូវីដ-១៩ បានរាតត្បាតទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ហើយកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នេះផងដែរ។ ក្រោយដឹងថា កម្ពុជាក៏មានអ្នកឆ្លងជំងឺកូវីត-១៩ នេះ ក៏មានតារាចម្រៀងល្បីៗជាច្រើនដួងបានបង្កើតបទចម្រៀងទាក់ទងជាមួយវីរុសថ្មីមួយនេះ ដោយបទចម្រៀង ដែលពួកគេបានលើកឡើងមកច្រៀងសុទ្ធតែពីរោះ និង ខ្លឹមសារអប់រំទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ន លោកនៅតែមានសន្ទុះនៃការគាំទ្រខ្លាំងដដែល បើទោះបី លោកចូលសិល្បៈផ្នែកចម្រៀងមួយនេះយូរយ៉ាងងណាក្ដី។ ជាពិសេស លោកតែងតែមានបទចម្រៀងថ្មី ពីរោះ សម្រាប់ទស្សនិកជន និង អ្នកគាំទ្របានស្ដាប់ជានិច្ច។

ជាក់ស្ដែង បន្ទាប់ពី ឃើញតារាចម្រៀងផ្សេងៗ បានបង្កើតបទចម្រៀង ទាក់ទងជាមួយជំងឺកូវីដ-១៩ រួចមក ស្រាប់តែកាលពីម្សិលមិញនេះ រូបលោកក៏បានបញ្ចាញនៅបទចម្រៀងថ្មីមានចម្រៀងជើងថា “COVID រលាយទៅ” ហើយស្ដាប់ទៅពិតជាពីរោះ និង មានអត្ថន័យបង្កប់នៅក្នុងបទចម្រៀងមួយនេះ។ 

ដោយបទមួយនេះ គឺសម្ដៅទៅលើពិភពលោកទាំងមូល ដែលកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ដោយសារជំងឺមួយនេះទើបធ្វើឲ្យមនុស្សគ្រប់គ្នា ភ័យខ្លាច និង មិនបានទៅបំពេញការងារ និង ធ្វើដំណើរកម្សាន្តទៅណាបានក្រៅតែពីសម្រាកនៅផ្ទះរៀងៗខ្លួន ដើម្បីការពារពីជំងឺមួយនេះ ជាពិសេសចង់ឲ្យជំងឺកូវីដ-១៩ រលាយបាត់ទៅឲ្យបានឆាប់ៗពីពិភពលោកនេះ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
វីដេអូ បទចម្រៀង  លោក ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T