ឃើញគេលេង Tiktok គ្រប់គ្នា Bella Ranee ទ្រាំមិនបានក៏លេងតាមគេដែរ តែលទ្ធផលនឹកស្មានមិនដល់

//s5.kh1.co/a5/a53c7b7e07f11435e80a0da4ae08f22d72593c34.jpg
នារី

 ៣០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Bella Ranee ល្បីទាំងក្នុងរឿង ល្បីទាំងក្នុង Tiktok

ថៃ៖ នៅក្នុងសម័យកូវីដ១៩នេះ Tiktok បានក្លាយទៅជាកម្មវិធីដ៏ពេញនិយមបំផុតមួយសម្រាប់តារាថៃ ក្នុងការថតវីដេអូលេងកម្សាន្ត និងដើម្បីផ្ញើជាចំណីអារម្មណ៍ទៅដល់អ្នកគាំទ្ររបស់ខ្លួន នៅខណៈដែលពេលសកម្មភាពសិល្បៈភាគច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្នស្ទើរតែទាំងអស់ហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងពីតារាស្រីដ៏ល្បីឈ្មោះតាមរយៈការសម្ដែងជាតួអង្គការៈកេតនៅក្នុងរឿង បុព្វេសន្និវាស Bella Ranee ក៏បានបង្កើតគណនី Tiktok មួយលេងនឹងគេនោះដែរ។ ប៉ុន្តែអ្វីដែលសំខាន់គេកម្រឃើញតារាស្រីរូបនេះបង្ហោះវីដេអូរាំរែកបែបស៊ិចស៊ីដូចតារាស្រីមួយចំនួនផ្សេងទៀតណាស់។ វីដេអូដែលនាងថតបង្ហោះភាគច្រើន គឹសុទ្ធសឹងតែជាវីដេអូបែបខ្យូតៗ គួរឲ្យស្រឡាញ់ តែបើក្រឡេកមើលទៅចំនួនអ្នកទស្សនា និងអ្នកចូលចិត្តវិញ ទើបដឹងថាមិនធម្មតា។ ក្នុងចំណោមវីដេអូទាំងអស់នោះ មានវីដេអូមួយដែលមានចំនួនអ្នកទស្សនាដល់ទៅ ៦លានដង និងវីដេអូផ្សេងៗទៀតដែលមានចំនួនអ្នកទស្សនាប្រមាណ ១-២លានដង ឬខ្ទង់សែនដង។

នេះបង្ហាញឲ្យឃើញថា ទស្សនិកជនមិនមែនចូលចិត្តតែអ្វីៗបែបស៊ិចស៊ីរហូតនោះទេ។ ពេលខ្លះ ការធ្វើខ្លួនបែបសាមញ្ញៗ តែគួរឲ្យស្រឡាញ់ក៏អាចទាក់ចិត្តអ្នកគាំទ្របានយ៉ាងច្រើនសន្ធឹកសន្ធាប់នោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វីដេអូ Tiktok របស់ Bella Ranee
វីដេអូ Tiktok របស់ Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T