ស្ងាត់ៗ! វី ឌីណែត បង្ហាញមុខ​គូស្នេហ៍ ប៉ុន្តែបង្ហាញក្នុង​លក្ខណៈ​​​​បែប​នេះ​

//s5.kh1.co/7a/7ae90ce93dfadb433082205973e384507edb83bf.jpg
នារី

 ៣០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ វី ឌីណេត បង្ហាញមុខគូស្នេហ៍ តែមិនបង្ហាញចំៗទេ

តារាចម្រៀងស្រីសម្លេងធ្ងន់ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលគេស្គាល់ច្បាស់ថា​ជា​កូនស្រី​របស់សិល្បកររៀមច្បង លោក ហួរ ឡាវី ពេលនេះកំពុងឡើងកូដខ្លាំង តាមរយៈការចេញនូវបទចម្រៀង​ផ្ទុះៗជាច្រើន និងការលេចមុខនៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាស រឿងរាជបុត្រកង្កែប។ បើតាមការសង្កេតមើលកន្លងមក តារាស្រីរូបនេះមិនដែលបង្ហោះអ្វីទាក់ទងជាមួយនឹងរឿងរ៉ាវស្នេហាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមួយរយៈមុន មានការការយល់ច្រឡំពីសំណាក់អ្នកគាំទ្រថា កញ្ញាអាចនឹងមានទំនាក់ទំនងស្នេហា​ជាមួយ​តារាចម្រៀងលោក នី រតនា ប៉ុន្តែពាក្យចចាមអារ៉ាមនោះត្រូវបានបញ្ចប់ ក្រោយលោក នី រតនា បានចូលរោងការ​ជាមួយ​នឹងកូនក្រមុំដ៏ស្រស់ស្អាតមួយរូប។

ប៉ុន្តែស្រាប់តែពេលនេះ កញ្ញា វី ឌីណែត បានបង្ហោះរូបថតនៅលើគណនី Instagram របស់ខ្លួន ជាប្រភេទរូប​គូស្នេហ៍​ជាមួយនឹងបុរសម្នាក់ ដោយអមជាមួយនឹងសារមួយថា៖ "Thank for always stay by my side (អរគុណដែលតែងនៅក្បែរខ្ញុំ)"។ បុរសម្នាក់នោះទំនងអាចជាគូស្នេហ៍របស់តារាស្រីស្រស់សោភារូបនេះ ប៉ុន្តែគួរឲ្យសោកស្ដាយ កញ្ញាបានយកស្ទិកឃើបិទមុខបុរសរូបនោះទៅហើយ ទើបយើងមិនអាចមើលដឹងថា បុរសដ៏មានសំណាងរូបនោះគឺជានរណា។ នៅពេលដែលអ្នកគាំទ្រចូលខមមិនសួរ កញ្ញា វី ឌីណែត បានឆ្លើយ​តបមកវិញថា កញ្ញាសុំលាក់សិន នឹងបង្ហាញមុខនៅពេលក្រោយ៕

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T