នៅប្រទេសចិន តែងតែឃើញកើតមាន រឿងចម្លែកៗជាច្រើន តួយ៉ាង ដូចកាលពីពេលថ្មីៗនេះ ផងដែរ នារីវ័យក្មេង ជាតារាម៉ូដែលម្នាក់ ត្រូវបាន សណ្ឋាគារមួយកន្លែង នៅផ្លូវ Chunxi ទីក្រុង Chengdu ខេត្ត ស៊ីឆួន ប្រទេសចិន ជួលអោយស្នាក់នៅ ក្នុងបន្ទប់ជ័រផ្លាស្ទីកមួយ តាមដងផ្លូវ។

នេះជាកន្លែង ដែលតម្រូវអោយ នារីម៉ូដែលរូបនេះ ស្នាក់នៅ ចំនួន ២ថ្ងៃ ដែល ជាគំនិតមិនធម្មតាមួយ ក្នុងការផ្សព្វផ្សាយពាណិ្ជកម្ម ដើម្បីស្វែងរក ចំណាប់អារម្មណ៍ ពីសំណាក់អ្នកដំណើរ នៅតាមផ្លូវ ដែលដើរឆ្លងកាត់ទៅមក នៅទីនោះ។ វាជាបន្ទប់ជ័រផ្លាស្ទីកថ្លា អាចមើលធ្លុះទៅក្នុង បានយ៉ាងងាយស្រួល ដែលអាចធ្វើអោយអ្នកដំណើរ មានការងឿងឆ្ងល់ ហើយ ឈប់មើល និង ថតយករូបភាព។ ទោះជាយ៉ាងណា នេះជាសណ្ឋាគារ មួយបែប ទើបនឹងបង្ហាញខ្លួន នៅក្នុងទីក្រុងមួយនេះ ដែលអាចផ្តល់ជូននូវ បន្ទប់ដែលមានលក្ខណៈធម្មជាតិ ធ្វើពីជ័រផ្លាស្ទីកថ្លា អាចមើលឃើញទៅខាងក្រៅបាន ហើយសណ្ឋាគារប្រភេទនេះ ក៏មាននៅតាម បណ្តាប្រទេសផ្សេងៗផងដែរ ដែលគេហៅឈ្មោះជាភាសាអង់គ្លេសថា Bubble Hotel ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]