ក្រោយ Taew បែកគ្នាជាមួយមិត្តប្រុស អ្នកលេងអ៊ិនធឺណែតមួយចំនួនថា Taew អាចនឹងមានទំនាក់ទំនងជាមួយមនុស្សម្នាក់នេះ

//s5.kh1.co/00/00100a3776e05e3b70b4b8fbba2998daa4d68ba7.jpg
នារី

 ២៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពាក្យចចាមអារ៉ាមអំពីគូស្នេហ៍ថ្មីរបស់ Taew ចាប់ផ្ដើមកើតមានឡើង ក្រោយពេលតារាស្រីរូបនេះបែកគ្នាពីមិត្តប្រុស

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា ចំណងស្នេហារបស់តារាស្រីដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ ថៃប៉ុស្តិ៍លេខ៣ Taew Nattapohn និងមិត្តប្រុសដែលបានស្រឡាញ់គ្នាអស់រយៈពេល ១៤ឆ្នាំមកហើយនោះ បានឈានមកដល់ទីបញ្ចប់ ហើយព័ត៌មានមួយនេះបានលេចឮ និងល្បីល្បាញពេញបណ្ដាញអ៊ិនធឺណែត ព្រោះម្នាក់ៗមិននឹងស្មានថាស្នេហាដ៏យូរអង្វែងរបស់អ្នកទាំងពីរអាចឈានមកដល់ផ្លវបំបែកបែបនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីអ្នកគាំទ្រភាគច្រើនបានច្រានចោលនូវការលើកឡើងថា តារាប្រុស Jame Jirayu អាចនឹងជាអ្នកទីបីនៅក្នុងរឿងរ៉ាវស្នេហាប្រេះឆាមួយនេះ ស្រាប់តែមានអ្នកលេងអ៊ិនធឺណែតមួយចំនួនទៀត បាននាំគ្នាលើកឡើងនៅក្នុងបណ្ដាញសង្គមថៃមួយប្រភេទឈ្មោះ Pantip (ជាប្រភេទបណ្ដាញសង្គមសម្រាប់ការពិភាក្សា និងបង្ហោះមតិដូច Twitter ដែរ) ថា Taew អាចនឹងមានទំនាក់ទំនងជាមួយនឹងគូស្នេហ៍ថ្មី ជាសេដ្ឋីមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភម្នាក់នៅប្រទេសថៃ ប៉ុន្តែគ្រាន់តែនាងលាក់បាំងសិន។ ពួកគេក៏បានបន្ថែមទៀតថា Taew ប្លែកច្រើនណាស់ក្នុងមួយរយៈពេលចុងក្រោយនេះ ពោលគឺផ្លាស់ប្ដូរពីនារីស្រគត់ស្រគំ ទៅជានារីស៊ីវីល័យស៊ិចស៊ីម្នាក់ ជាពិសេសតាមរយៈការបង្ហោះវីដេអូលើ Tik Tok នោះតែម្ដង។

មកទល់ពេលនេះ គេក៏មិនទាន់ឃើញសាមីខ្លួន Taew Nattapohn ចេញមកបកស្រាយយ៉ាងណានោះដែរ ប៉ុន្តែអ្នកគាំទ្ររបស់នាងជាច្រើនបាននាំគ្នាលើកទឹកចិត្ត និងបង្ហាញជំហរគាំទ្ររាល់ការសម្រេចចិត្តរបស់តារាសំណព្វចិត្តរបស់ខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

Taew Natthapohn
Taew Natthapohn
Taew Natthapohn
Taew Natthapohn
Taew Natthapohn
Taew Natthapohn
Taew Natthapohn
Taew Natthapohn
Taew Natthapohn និង អតីតមិត្តប្រុស
Taew Natthapohn និង អតីតមិត្តប្រុស
Taew Natthapohn និង អតីតមិត្តប្រុស
Taew Natthapohn និង អតីតមិត្តប្រុស
Taew Natthapohn និង អតីតមិត្តប្រុស
Taew Natthapohn និង អតីតមិត្តប្រុស
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T