រឿងភាគថ្មីរបស់ Mark Prin និង Mew Nittha ចាក់បញ្ចាំងបានបីថ្ងៃ ទើបដឹងថាមិនធម្មតាមែន

//s5.kh1.co/37/37ec02ed7fd5ef804e73df018677bfddaf141a79.jpg
នារី

 ២៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងភាគថ្មីមួយនេះ កំពុងវ៉ាដាច់រឿងភាគមុនៗអស់ហើយ

ថៃ៖ ខ្សែភាពយន្តភាគថៃ រឿង OK KEUB HAK AB RUK KHUN SAMEE (My Husband in Law) ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដោយមានការចូលរួមសម្ដែងពីសំណាក់តារាប្រុសជួរមុខរូបសង្ហា Mark Prin និងតារាស្រីរាងតូចច្រឡឹង Mew Nittha នៅពេលនេះបានឈានចូលមកដល់ភាគទីបីហើយ។ តែអ្វីដែលសំខាន់បំផុតនោះ រឿងនេះបានចូលមកវ៉ាដាច់គ្រប់រឿងភាគដទៃទៀតរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយកំពុងឈរឈ្មោះជារឿងដែលមានកំពុងទទួលបានការគាំទ្រខ្លាំងជាងគេ សម្រាប់ដើមឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមើលទៅលើចំនួនអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ឃើញថាចំនួនអ្នកទស្សនារឿងនេះបាន កើនឡើងខ្ពស់ជាងភាគបញ្ចប់នៃរឿងមួយចំនួនដែលបានចាក់បញ្ចាំងពីមុនទៅទៀត។ ចំពោះការទស្សនាតាមអនឡាញវិញ ក៏រឹតតែមានចំនួនអ្នកទស្សនារឿងនេះច្រើនលើសលប់ ដោយគេបានធ្វើការវាស់ស្ទង់ទៅលើ APP ទូរទស្សន៍អនឡាញ ចំនួនពីររួមមាន True ID និង 3Plus។

អ្វីដែលកាន់តែពិសេសមួយទៀត អ្នកទស្សនារឿងភាគថៃដ៏ថ្មីសន្លាងមួយនេះ បានធ្វើការបង្ហោះសារនៅក្នុង Twitter អំពីរឿងនេះ ដោយការដាក់ Hashtag ឈ្មោះរឿងភ្ជាប់មកជាមួយ រហូតដល់រឿងនេះជាប់ឈ្មោះក្លាយទៅជារឿងដែលមានចំនួនអ្នកនិយាយទាក់ទងច្រើនជាង ដោយទទួលបានចំណាត់ថ្នាក់ Twitter Trend លំដាប់លេខ១នៅប្រទេសថៃ និង Twitter Trend លំដាប់លេខ៣នៅទូទាំងពិភពលោក។

មូលហេតុដែលខ្សែភាពយន្តភាគថៃមួយនេះ ទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏ដោយ សាររឿងនេះជាប្រភេទរឿងស្នេហា បែបកំប្លែង ហើយតួឯកទាំងពីរមានភាពសក្តិសមគ្នាក្នុងការសម្ដែង ថែមទៀត បើទោះបីជា Mark Prin និង Mew Nittha សុទ្ធសឹងតែមានគូស្នេហ៍រៀងៗខ្លួនក៏ដោយ ក៏ការសម្ដែងឈុតស្នេហារបស់អ្នកទាំងពីរនៅតែធ្វើបានល្អ ជាពិសេសស្របពេលដែលស្ថានភាពប្រទេសថៃកំពុងជួបនូវបញ្ហាដោយសារវិបត្តិកូវីដ១៩ផង សាច់រឿងបែបកំប្លែងៗអាចនឹងទទួលបានការគាំទ្រយ៉ាងងាយ ព្រោះប្រជាជនថៃអាចនឹងចង់ទទួលបាននូវអារម្មណ៍ធូរស្រាលតាមរយៈការទស្សនារឿងប្រភេទនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិន្នន័យនៃអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ តាមប្រព័ន្ធអនឡាញ និង Twitter
ទិន្នន័យនៃអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ តាមប្រព័ន្ធអនឡាញ និង Twitter
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T