ពន្លឺព្រះអាទិត្យមិនប្រាកដថាអាក្រក់ជានិច្ចនោះទេ ហើយអត្ថបទនេះនឹងប្រាប់អ្នកពីប្រយោជន៍របស់វា

//s5.kh1.co/b7/b7faf870198bb41790d0a8842c7f8bae9203a72b.jpg
យល់ដឹង

 ២៩-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្មាននរណាម្នាក់ដឹងថា ការប៉ះពាល់ពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់មានផលប៉ះពាល់ច្រើនដូចគ្នានឹងការជក់បារីទេ ប៉ុន្តែវាពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់

គ្មាននរណាម្នាក់ដឹងថា ការប៉ះពាល់ពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់មានផលប៉ះពាល់ច្រើនដូចគ្នានឹងការជក់បារីទេ ប៉ុន្តែវាពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារតែមិនមានមនុស្សច្រើនដឹងថា ពន្លឺព្រះអាទិត្យមានសារៈសំខាន់សម្រាប់សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺប្រយោជន៍ធំៗរបស់ពន្លឺព្រះអាទិត្យចំពោះសុខភាពមនុស្សយើង៖

  1. ជួយដល់ការបង្កើតវីតាមីន D ក្នុងខ្លួន ដែលនេះពិតជាសំខាន់ចំពោះការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធសរសៃប្រសាទសាច់ដុំផង។ 
  2. ខណៈពេលដែលការស្រាវជ្រាវជាច្រើននិយាយថា ពន្លឺព្រះអាទិត្យអាចបណ្តាលឲ្យកើតជំងឺមហារីកស្បែក តែវាក៏អាចជួយបង្ការជំងឺជាច្រើនវិញដែរ។ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន American Journal of Clinical Nutrition បានបង្ហាញថា ការដែលរាងកាយទទួលបានជាតិកាលស្យូម និងវីតាមីន D ច្រើនជាងធម្មតាពីរទៅបួនដង អាចកាត់បន្ថយការកើតជំងឺមហារីករហូតដល់ ៨០ភាគរយឯណោះ។ អ្វីដែលជាដំណឹងល្អនោះគឺថា ពន្លឺព្រះអាទិត្យអាចផ្តល់វីតាមីន D ផង ព្រមទាំងជំនួយដល់ការបំបែក និងបឺតស្រូបជាតិកាលស្យូមផង។ 
រូបភាពដំណាង
រូបភាពដំណាង

ពន្លឺព្រះអាទិត្យសំខាន់ណាស់សម្រាប់សុខភាព ប៉ុន្តែវាក៏សំខាន់សម្រាប់ការចងចាំថា ការទទួលបានវាច្រើនពេកពិតជាមិនល្អឡើយ។ ជាក់ស្តែង ពន្លឺព្រះអាទិត្យអាចនឹងធ្វើឲ្យរលាកបាន បើសិនជាប៉ះពាល់ច្រើន។ នេះហើយជាហេតុផលមួយដែលមនុស្សមួយចំនួនព្យាយាមចៀសវាងការប៉ះពាល់ពន្លឺព្រះអាទិត្យ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T