កូវីដ១៩៖ មន្ត្រីក្រសួងការងារ​ទទូច​ឲ្យ​ពលករ​​នៅកូរ៉េផ្អាក​​មក​លេង​ខ្មែរ​​សិន និងប្រាប់​ឲ្យរក្សា​ការងារ​ឲ្យគង់

//s5.kh1.co/73/73eee5382f810da6a6a8bc835678fc98eddac9f7.jpg
សង្គម

 ២៩-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

«ខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យគង់! ក្នុងដំណាក់កាលនេះនិយោជកខ្លះគាត់ក៏លំបាក...»

«សូមបងប្អូនពលករនៅកូរ៉េ កុំអាលមកលេងខ្មែរ! បើមកត្រូវដាក់ដោយឡែក 14 ថ្ងៃ! ពេលទៅវិញគេឃាត់ 14ថ្ងៃ ហើយអាចគេលុបទិដ្ឋាការចោលទៀត! អត់ធ្មត់សិនទៅបងប្អូន! ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះសូមប្រយ័ត្នប្រយ៉ែង!»។ នេះជាសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីក្រសួងការងាររូបនេះបន្ថែមថា ពលករគួររក្សាការងារដែលមានឲ្យគង់ ព្រោះដំណាក់កាលនេះ អ្នកទាំងនោះងាយ​នឹង​បាត់បង់​ការងារ។

«ខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យគង់! ក្នុងដំណាក់កាលនេះនិយោជកខ្លះគាត់ក៏លំបាក ហើយចង់តែកាត់​បុគ្គលិកចោលទេ ដូច្នេះសូមបងប្អូនកុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ! អនាគត​យើងវានៅលើការ​សម្រេចចិត្ត​របស់យើង! បើសម្រេចចិត្តខុស សូមកុំបន្ទោសគេ!»។

ជាការកត់សម្គាល់ លោក ហេង សួរ កន្លងទៅបានទទូចឲ្យបុគ្គលិកក្នុងស្ថាប័ននានាមានការអត់ធ្មត់ និងរក្សា​ការងារដែលមានខ្លះនាអំឡុងពេលនេះឲ្យបានល្អរហូតដល់សេដ្ឋកិច្ចពិភពលោកវិលដូចដើម។

លោកថា៖ «សុំបងប្អូនជ្រាបថាកូវីដ១៩នេះ ប៉ះពាល់សេដ្ឋកិច្ចពិភពលោកតែម្តង។ ដូច្នេះមានតែការអត់ធ្មត់ និងខិតខំរក្សាការងារដែលមានខ្លះនេះ ឲ្យបានល្អរហូតដល់សេដ្ឋកិច្ចពិភពលោកវិលមករកភាពប្រក្រតីវិញ»៕

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ 
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ 
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T