ស្នង​ការ​ក្រុង៖ សមត្ថកិច្ច​នឹងប្រើប្រាស់​កម្លាំង​ជាង ១ពាន់​នាក់ ដើម្បី​​បន្តឹង​ច្បាប់​ចរាចរណ៍​នៅភ្នំពេញ​ដោយ​ម៉ឺងម៉ាត់​ និងគ្មាន​ការ​​យោគ​​យល់

//s5.kh1.co/8d/8d73d99014f42f32c45e8fce89b87c0f764996de.jpg
សង្គម

 ២៩-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងជាបន្តបន្ទាប់​បណ្តាលឱ្យ​បាត់បង់​ជីវិត​មនុស្ស​ជារៀងរាល់ថ្ងៃ...

ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បីចេញប្រតិបត្តិការអនុវត្តរឹតបន្តឹង​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍។ នេះជាការផ្សាយជាសាធារណៈ​ ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន មន្ត្រីអគ្គស្នងការបានបន្ថែមថា៖ «នៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងជាបន្តបន្ទាប់បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ក្នុងកិច្ចការងារ​ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបាន​បើកកិច្ចប្រជុំផ្សព្វផ្សាយ​ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់នគរបាលចរាចររាជធានីភ្នំពេញ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីចុះអនុវត្ត ភារកិច្ចឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ មានតម្លាភាព ប្រសិទ្ធភាព និងគ្មានការ​យោគយល់»។

រូបភាពពីវីទ្យុវាយោ
រូបភាពពីវីទ្យុវាយោ

ពាក់ព័ន្ធនឹងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញនៅពេលខាងមុខនេះផងដែរ អាជ្ញាធរ​បញ្ជាក់​ថា ខ្លួននឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ដោយអះអាងថា បញ្ហាអត្រាគ្រោះថ្នាក់ចរាចរណ៍ មាន​សភាព​ធ្ងន់ធ្ងរណាស់ គ្រាន់តែនៅក្នុងខែមេសាយៈពេល២៧ថ្ងៃប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ បណ្តាលឱ្យ​មនុស្ស​ស្លាប់១៩នាក់ទៅហើយ។

សូមបញ្ជាក់ថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍នឹងរងពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់ចូលខ្លួន​ទៅបង់ប្រាក់​ពិន័យតាមច្បាប់៕

រូបភាពពីអគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T