យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា អ្នកបើកយន្តហោះពីរនាក់ បានស្លាប់បាត់បង់ជីវិត កាលពីម្សិលមិញ បន្ទាប់ពីយន្តហោះរបស់ពួកគេទាំងពីរ បុកគ្នា ធ្លាក់ចូលទឹក នៅកំឡុង បង្ហាញ air show។

 អ្នកបើកយន្តហោះទាំងពីរនាក់ ដែលរងគ្រោះដល់ជីវិតនោះ ជាទាហានអាកាស មានឈ្មោះ Carlos Manuel Guerrero  អាយុ ២៥ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ Rafael Sanchez អាយុ ២៧ឆ្នាំ។  ចំណែកការបង្ហាញនេះ ធ្វើឡើង នៅកណ្តាលទីក្រុង Santo Domingo សាធារណរដ្ឋ Dominican។

ប៉ូលីសបាននិយាយថា កន្លែងដែលជនរងគ្រោះធ្លាក់ មានជំរៅជ្រៅខ្លាំង គ្មានសង្ឃឹមថារស់ទេ។ ក្រោយកើតហេតុការណ៏ សាកសពរបស់ពួកគេទាំងពីរ ត្រូវ កងទព័ជើងទឹក បានប្រទះឃើញ និងស្រង់ឡើងគោក។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?

 








ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]