នេះគឺជាវីដេអូថ្មីមួយ ដែលបានថតនៅប្រទេសអាឡឺម៉ង់ ដោយមានឆ្កែមួយក្បាលឈ្មោះ Odin បានស្លៀកពាក់សំលៀកបំពាក់ មនុស្ស និងប្រើដៃសំរាប់កាន់អាហារស៊ី។

បើមើលចំពីមុខ ប្រិយមិត្តប្រាកដជាឃើញនូវសត្វឆ្កែ អង្គុយលើកៅអី មានប្ហូបនៅលើតុ ដែលបានប្រើប្រាស់ដៃមកស៊ីចំណី ដូចជាមនុស្សបរិភោគអាហារអញ្ចឹង។ ក៏ប៉ុន្តែវាបែរជាក្លាយទៅជារាយប៉ាយ ដែលធ្វើឲ្យឆ្កែ Odin ប្រើអណ្ដាតលិតដៃ របស់គេទៅវិញ។ គេបានសង្កេតឃើញថា នៅពេលស៊ីដំនាប់សណ្ដែកដី គឺមានភាពងាយស្រួលសំរាប់ Odin តែនៅពេល Odin ផឹកទឹកវិញ គឺមានការលំបាកបន្តិច។

វីដេអូនេះដែរ ត្រូវបានបង្ហោះចូលក្នុងគេហទំព័រ YouTube ដែលទទួលបានអ្នកគាំទ្រ និងទស្សនាជាង ៤០០,០០០ដង ដែលគេបានដាក់ចំណងជើងថា “dogs eating like humans” “សត្វឆ្កែបរិភោគអាហារដូចជាមនុស្ស” ដោយលោក Danish។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូមួយនេះ? បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]