ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ រួចមកហើយ ចំពោះតារាសម្តែងស្រី ដែលមានឈ្មោះល្បី ប្រចាំប្រទេសកូរ៉េ មានឈ្មោះថា Lee Ji Ah ហើយខ្សែភាពយន្ត រឿងភាគរបស់នាង គឺកំពុងចាក់ផ្សាយ នៅក្នុងប៉ុស្តិ៍ខ្សែកាប Kworld ផងដែរ។ ដោយរឿងភាគ នោះមានចំនងជើងថា (មន្តស្នេហ៍ប៉ូលីសស្រី)។

យ៉ាងណាមិញ កាលពីថ្មីៗនេះ យោងតាមប្រភព ពត៌មាន Soomoi បានឲ្យដឹងថា តារាសម្តែងស្រីរូបស្រស់ Lee Ji Ah បានជួបគ្រោះឧបទ្ទវហេតុ នៅក្នុងទីក្រុង Seoul  កាលពីថ្ងៃទី ៦ ខែមេសាកន្លងទៅនេះ។ ដោយនាងបាន បើកឡានបុកជាមួយនឹង ឡានប៉ូលីសដែល ព្រោះនាងបានផឹក ស្រាអស់ជាច្រើន ដែលធ្វើមានគ្រោះថ្នាក់ នេះកើតឡើង។ យោងតាមជំនួយការ របស់ Lee Ji Ah បានប្រាប់ឲ្យដឹង ថាមកពីនាងមិនមាន បទពិសោធន៍ច្បាស់ លាស់និង មិនមានភាពប៉ិនប្រសប់ ក្នុងការបើកបរ ទើបធ្វើឲ្យមាន គ្រោះថ្នាក់នេះកើត ឡើងផងដែរ។ ដោយឡែកចំពោះតារា ស្រីរូបគឺមិនមាន គ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ នោះទេហើយនាងបាន និយាយថាវាពិត ជាគួរឲ្យភ័យខ្លាចរន្ធត់ និងគួរតែប្រុងប្រយ្ន័ត នៅពេលថ្ងៃក្រោយ ថែមទៀតផង។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]