ចង់ឲ្យ​ថ្លើមមាន​សុខភាពល្អ គួរញ៉ាំ និងចៀសវាងអាហារទាំងនេះ!

//s5.kh1.co/dd/dd8c442ba93660582367ac608154259212dd8472.jpg
នារី

 ២៨-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រសិនជា​ថ្លើម​ដំណើរ​ការ​មិន​ល្អ​អាច​ប្រឈម​នឹង​ជំងឺ​ថ្លើម បញ្ហា​រំលាយអាហារ និង​ជំងឺ​ទឺកនោមផ្អែមប្រភេទ២។

ថ្លើម​មាន​តួនាទី​បំបែក​កាបូអ៊ីដ្រាត បង្កើត​គ្លុយកូស និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ។ ថ្លើម​ក៏​ស្តុក​សារធាតុ​ចិញ្ចឹម និង​បង្កើតទឹកប្រមាត់​ដែល​សំខាន់​សម្រាប់​ការ​រំលាយអាហារ និង​ស្រូប​យក​សារធាតុចិញ្ចឹម​នៅ​ក្នុង​អាហារ។ ប្រសិនជា​ថ្លើម​ដំណើរ​ការ​មិន​ល្អ​អាច​ប្រឈម​នឹង​ជំងឺ​ថ្លើម បញ្ហា​រំលាយអាហារ និង​ជំងឺ​ទឺកនោមផ្អែមប្រភេទ២។ របបអាហារ​ប្រចាំ​ថ្ងៃបានដើរតួរនាទីសំខាន់​ជួយ​ដល់​សុខភាព​ថ្លើមរបស់​យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កាហ្វេ

កាហ្វេ​មាន​ផល​ល្អ​ដល់​សុខភាព​​ថ្លើម​ ជាពិសេស​អាចជួយ​ការពារ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ ការ​សិក្សា​បាន​បង្ហាញ ថា​ការ​ផឹក​កាហ្វេ​រាល់​ថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​ជួយការពារ​ថ្លើម​ពី​ការ​ខូចខាត​ដូចជា​ជំងឺ​មហារីក​ថ្លើម។ ការសិក្សា​មួយ​ទៀត​បាន​លើកឡើង​ថា​ឥទ្ធិពល​ការពារ​របស់​កាហ្វេ​មក​មាន​ឥទ្ធិពល​ទៅ​លើ​អង់ស៊ីម​ថ្លើម។ ម៉្យាងទៀត​កាហ្វេ​អាច​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​សារធាតុប្រឆាំងអុកស៊ីតកម្ម​ក្នុង​ថ្លើម ហើយ​សមាសធាតុ​ក្នុង​កាហ្វេ​ក៏​ជួយ​អង់ស៊ីម​ថ្លើម​ក្នុង​ការ​កំចាត់​សារធាតុ​បង្ក​មហារីក​ដែរ។

២. តែ​បៃតង

ការសិក្សា​ឆ្នាំ២០១៥​បាន​សម្គាល់​ថា​តែបៃតង​អាច​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​ ប្រឆាំងនឹង​អាការៈ oxidative stress និង​បន្ថយ​រោគសញ្ញា​ផ្សេងៗ​នៃ​ជំងឺ​ខ្លាញ់រុំថ្លើម​មិន​មែន​ដោយសារ​ការ​ផឹក​ស្រា ដែលនេះ​សុទ្ធតែជាប្រយោជន៍​ដល់​សុខភាព​ថ្លើម​របស់​យើង។ យកល្អ​យើង​គួរ​ផឹក​ទឹក​តែ​ តែ​ម្តង​ល្អ​ជាង​ញ៉ាំ​ផលិតផល​ធ្វើ​ពីតែបៃតង។

៣. ខ្ទឹមស

ការ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​ក៏អាច​ជួយ​ដល់​ថ្លើម។ ការសិក្សា​មួយ​បង្ហាញ​ថា​ការ​ញ៉ាំ​ខ្ទឹម​ស​អាច​សម្រក​​ទម្ងន់ និង​បន្ថយ​ជាតិ​ខ្លាញ់​នៃ​អ្នក​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយ​សារ​ការ​ផឹក​ស្រា។ នេះ​ដោយសារ​​តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រា​បង្ក​ដោយ​ការ​ធាត់​ជ្រុល។

៥. ពពួក​បឺរី

ពពួក​បឺរី​ដូចជា​ផ្លែ​ប្លូបឺរី raspberry និង​cranberry មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols ដែល​អាច​ការពារ​ថ្លើម​ពី​ការ​ខូចខាត​បាន។

៦. ផ្លែទំពាំងបាយជូរ

ការសិក្សា​នៅក្នុង​ព្រឹត្តិបត្រ​​ World Journal of Gastroenterology បាន​លើកឡើង​ថា​ផ្លែ​ទំពាំង​បាយ​ជូរ ទឹក​ទំពាំង​បាយជូរ និង​គ្រាប់ទំពាំងបាយជូរ​សំបូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ថ្លើម​ដោយ​បន្ថយ​ការ​រលាក និង​បង្ការ​ការខូចខាត​ថ្លើម។

៧. ក្រូចថ្លុង

ក្រូចថ្លុង​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម naringin និងnaringenin ​ដែល​អាច​ជួយ​ការពារ​ថ្លើម​ពី​របួស​ដោយ​បន្ថយ​ការរលាក និង​ការពារ​កោសិកា​ថ្លើម។ សារធាតុ​ទាំង​នេះ​ក៏អាច​កាត់បន្ថយ​ការ​កើន​នៃ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្កើន​អង់ស៊ីម​ដុត​បំផ្លាញ​ជាតិខ្លាញ់។ ផ្លែ​នេះ​អាច​ប្រឆាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​ដោយសារ​ការ​ផឹក​ស្រាបាន។

៨. ត្រី​មាន​ខ្លាញ់​ច្រើន​

ត្រី​មាន​ខ្លាញ់​ច្រើន​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣​ដែល​ជា​ខ្លាញ់​ល្អ​អាច​ជួយ​បន្ថយ​ការរលាក។ ខ្លាញ់​ទាំង​នេះ​មាន​ប្រយោជន៍​ដល់​ថ្លើម​ដោយ​ការពារ​មិនឲ្យ​មាន​ជាតិខ្លាញ់​កើន និង​រក្សា​កម្រិត​អង់ស៊ីម​ក្នុង​ថ្លើម។ ការសិក្សា​ណែនាំ​ថា​គួរ​ញ៉ាំ​ពីរ​ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។

៩. ប្រេង​អូលីវ

ការ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ថ្លើម​ទេ ប៉ុន្តែ​ខ្លាញ់​ខ្លះ​គឺ​ល្អ​សម្រាប់​ថ្លើម។ ការ​បន្ថែម​ប្រេង​អូលីវ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​កាត់បន្ថយ​អាការៈ oxidative stress និង​ជួយ​ដំណើរ​ថ្លើម​ឲ្យ​ប្រសើរ​ជាង​មុន។ នេះ​មក​ពី​អាស៊ីតខ្លាញ់​មិន​ឆ្អែត​ក្នុង​ប្រេង​អូលីវ។

១០. បន្លែ និងផ្លែឈើ​ផ្សេងៗ

បន្លែ និងផ្លែឈើ​មួយ​ចំនួន​មាន​ប្រយោជន៍​ដល់​ថ្លើម​មាន​ដូចជា ផ្លែបឺរ ផ្លែចេក មើម​ឆៃថាវក្រហម ផ្កាខាត់ណាខៀវ អង្ករសម្រូប ការ៉ុត ក្រូចឆ្មារ ផ្លែល្ហុង និង​ផ្លែឪឡឹក។

១១. អាហារ​គួរ​ចៀស​វាង

ចង់ការពារផ្លើមឲ្យ​មាន​សុខភាពល្អ គួរចៀសវាងអាហារទាំងនេះដែល​​ធ្វើឲ្យថ្លើម​មាន​ការ​ពិបាក​ក្នុង​ការ​ដំណើរ​ការ៖

- អាហារ​មាន​ជាតិខ្លាញ់៖ នេះ​មាន​ប្រភេទ​អាហារ​បំពង Fast foods នំ​ដំឡូង​កញ្ចប់ និង​គ្រាប់ធញ្ញជាតិ​ដែល​មាន​ខ្លាញ់​ច្រើន។
- អាហារ​មាន​ជាតិ​ម្សៅ៖ អាហារ​ទាំង​នេះ​រួម​មាន​នំប៉័ង ផ្ដាស្តា និង​នំខេក។
- ស្ករ៖ អាហារ​មាន​ជាតិស្ករ​ដូចជា​ cereal ផលិតផលដុត និង​ស្ករគ្រាប់ រួម​ទាំង​ការ​ប្រើប្រាស់​ស្ករ។
- អំបិល៖ ដើម្បី​កាត់បន្ថយ​ការ​ញ៉ាំ​អំបិល​កុំ​ញ៉ាំ​អាហារ​ក្រៅ​ច្រើន និង​ចៀស​វាង​អាហារ​ ឬបន្លែ​កំប៉ុង។
- គ្រឿងស្រវឹង៖ ការ​បន្ថយ​ការ​ផឹក​គ្រឿងស្រវឹង​អាច​ជួយ​ឲ្យ​ថ្លើម​មាន​ពេល​សម្រាក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T