កុមារចិនតម្រូវឲ្យពាក់មួកដែលមានស្លាបសងខាងយ៉ាងហោចណាស់មួយម៉ែត្រ ដើម្បីរក្សាគម្លាតពីគ្នា នៅថ្ងៃចូលរៀនដំបូង (មានវីដេអូ)

//s5.kh1.co/98/98440d13bda0d708eda8d44ebc389a6339961d71.jpg
សង្គម

 ២៨-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កុមារចិនតម្រូវឲ្យពាក់មួកដែលមានស្លាបសងខាងមួយម៉ែត្រ ដើម្បីរក្សាគម្លាតពីគ្នា នៅថ្ងៃចូលរៀនដំបូង

ចិន៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា ប្រទេសចិន គឺជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើងជំងឺកូវីដ-១៩ និងរងគ្រោះមុនដំបូងគេបង្អស់ផងដែរ។ ប៉ុន្ដែមួយរយៈកាលចុងក្រោយនេះ ប្រទេសចិនហាក់បានធូរស្បើយច្រើនពីជំងឺរាតត្បាតជាសកលនេះ ដែលនាំឲ្យរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយការរឹតត្បិតមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ សាលារៀនមួយចំនួនក្នុងប្រទេសចិន បានចាប់ផ្ដើមទទួលសិស្សឲ្យចូលរៀនវិញហើយ បន្ទាប់ពីបិទទ្វារអស់រយៈពេលជាង៣​ខែ កំឡុងពេលជំងឺកូវីដ-១៩ផ្ទុះឡើង។ ទោះជាយ៉ាងក៏ដោយ នៅតាមសាលាដែលទើបនឹងបើកដំណើរការឡើងវិញនោះ មិនបានធ្វេសប្រហែសនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។

ជាក់ស្ដែង សិស្សានុសិស្សនៅសាលាមួយក្នុងប្រទេសចិន ត្រូវបានស្នើសុំឲ្យពាក់មួកដែលមានស្លាបសងខាងយ៉ាងតិចមួយម៉ែត្រ ដើម្បីរក្សាគម្លាតពីគ្នា នៅថ្ងៃដែលពួកគេចូលរៀនដំបូង។ ហើយគំនិតនេះ គឺស្នើឡើងដោយសាលាបឋមសិក្សា Yangzheng ក្នុងខេត្ដ Zhejiang ​​​​​​​​​​​​​ដែលទើបទទួលសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ របស់ខ្លួនឲ្យចូលរៀនវិញ នាថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ។

សិស្សនៅលាលាបឋមសិក្សា Yangzheng ពាក់មួកដើម្បីរក្សាគម្លាតពីគ្នា ពេលអង្គុយរៀនក្នុងថ្នាក់
សិស្សនៅលាលាបឋមសិក្សា Yangzheng ពាក់មួកដើម្បីរក្សាគម្លាតពីគ្នា ពេលអង្គុយរៀនក្នុងថ្នាក់

ពាក់ព័ន្ធនឹងសំណើរនេះ លោកនាយកសាលាដែលមាននាមត្រកូល ហុង បានមានប្រសាសន៍ថា៖

យើងលើកទឹកចិត្ដឲ្យសិស្សរបស់យើង ពាក់មួកដែលអាចរក្សាកម្លាតពីគ្នាយ៉ាងហោចណាស់មួយម៉ែត្រ ព្រោះពួកគេមិនអនុញ្ញាតឲ្យមានទំនាក់ទំនងដោយផ្ទាល់ជាមួយមិត្ដរួមថ្នាក់នោះទេ ដើម្បីចៀសវាងពីនរណាម្នាក់ដែលមានផ្ទុកវីរុស។

លោកនាយកសាលា
សិស្សនៅលាលាបឋមសិក្សា Yangzheng ពាក់មួកដើម្បីរក្សាគម្លាតពីគ្នា
សិស្សនៅលាលាបឋមសិក្សា Yangzheng ពាក់មួកដើម្បីរក្សាគម្លាតពីគ្នា

យ៉ាងណាមិញ នៅថ្ងៃចន្ទនេះ សិស្សអនុវិទ្យាល័យ និងវិទ្យាល័យនៅឯសៀងហៃ ក្វាងចូវ និងប៉េកាំងរាប់ម៉ឺននាក់ផ្សេងទៀត ក៏បានវិលត្រឡប់មកសាលារៀនវិញផងដែរ។

ចំណែកខេត្តក្វេងចូវឯណោះវិញ ដែលមានសិស្សចំនួន២០៨,០០០នាក់ តម្រូវឲ្យធ្វើតេស្ដជាមុនសិន ទើបអនុញ្ញាតឲ្យចូលសាលាទៀតផង។ លើសពីនេះទៀត នៅតាមសាលានីមួយៗ ត្រូវផ្ដល់ម៉ាស់ទៅដល់គ្រូ និងសិស្សម្នាក់មួយជារៀងរាល់ថ្ងៃ ក៏ដូចជាលាងសម្អាតបន្ទប់រៀន បន្ទប់សិស្សស្នាក់នៅ បន្ទប់ទឹក និងអាហារដ្ឋានជាដើម៕

សិស្សនៅសៀងហៃ 
សិស្សនៅសៀងហៃ 
សិស្សនៅសៀងហៃ លាងសម្អាតដៃមុនចូលសាលា 
សិស្សនៅសៀងហៃ លាងសម្អាតដៃមុនចូលសាលា 

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T