នេះជាជីវិតគ្រួសារ នាយចាប ចៀន មើលទៅពិតជាមានសុភមង្គលខ្លាំង!

//s5.kh1.co/36/3673455485bd0e64e76f5cbb6be7dee320aa12ea.jpg
តារា & កម្សាន្ដ

 ២៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ នាយចាប ចៀន បានបង្ហោះរូបភាពគ្រួសារ ព្រមទាំងរៀបរាប់ពីពេលវេលាកន្លងទៅពិតជាលឿនខ្លាំងណាស់ ត្រឹមតែមួយពព្រិចភ្នែកសោះ កូនៗរបស់លោកក៏ធំពេញវ័យអស់ទៅហើយ។

ភ្នំពេញ៖ បើទោះបី តារាកំប្លែង និង តារាសម្ដែងលោក ចាប ចៀន បានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែលោកនៅតែទទួលបានការគាំទ្រពីមហាជនដដែល។ ពេលនេះរូបលោក ក៏មានគ្រួសារដែលត្រូវមើលថែ ហើយបច្ចុប្បន្ន លោកក៏មានកូន៣នាក់ សុទ្ធតែមានរូបសម្បតិស្រស់ស្អាត ស្រស់សង្ហាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើងាកទៅមើលពីជីវិតរស់នៅរបស់លោកក៏មិនអន់ប៉ុន្មានឡើយ ជាពិសេសពេលនេះលោកជាមួយគ្រួសារក៏កាន់តែមានសុភមង្គល ដោយកូនៗរបស់លោកក៏ធំពេញវ័យ ហើយលោកក៏តែងតែបង្ហាញពីសកម្មភាពរស់នៅ ជាមួយភរិយាព្រមទាំងកូនៗជាទីស្រលាញ់របស់លោកផងដែរ។

តួយ៉ាង ថ្មីៗនេះ លោក ចាប ចៀន បានបង្ហោះរូបភាពគ្រួសារ ព្រមទាំងរៀបរាប់ពីពេលវេលាកន្លងទៅពិតជាលឿនខ្លាំងណាស់ ត្រឹមតែមួយពព្រិចភ្នែកសោះ កូនៗរបស់លោកក៏ធំពេញវ័យអស់ទៅហើយ ជាពិសេសលោកបានសរសេរសារដ៏មានន័យមួយនេះបន្ថែមថា៖

ឆ្នាំនេះភ្លេចៗខ្លួនកូនស្រីច្បងអាយុ ២០ឆ្នាំហើយ កូនប្រុស ទី២ អាយុ ១៧ឆ្នាំ កូនស្រី ទី៣ អាយុ ៨ឆ្នាំ ខ្ញុំសប្បាយចិត្តណាស់ដែលមានភរិយា ដ៏ ស្រស់ស្អាតនិងជាម្តាយដ៏ល្អ ព្រមទាំងជា មេផ្ទះយ៉ាងប៉ិនប្រសប់ ដែលធ្វើឲ្យគ្រួសាររីករាយមកដល់សព្វថ្ងៃនេះ ដូចពាក្យចាស់ ពោលថា សំណាបយោងដី ស្រីយោងប្រុស មកដល់ពេលនេះខ្ញុំគ្មាន មុខរបរអ្វីក្រៅពី សិល្បៈ និងជា យោធាម្នាក់ដែលមាន មេដឹកនាំដ៏ល្អបានផ្តល់ភាពកក់ក្តៅដល់កូនចៅគ្រប់ៗគ្នា កូនៗកាន់តែធំខ្ញុំកាន់តែចាស់ ចំណាយកាន់តែច្រើន ចំណូលកាន់តែតិច និយាយនេះមិនមែនសុំការឧប្ថម្ភពីបងប្អូនណាម្នាក់ឡើយ តែនេះជាភារៈក្នុងនាមជាឪពុកនិងម្តាយ ពីព្រោះមុខរបរសិល្បៈនៅស្រុកយើង វ័យចំណាស់គេមិនសូវត្រូវការឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថាកូនខ្ញុំទាំងអស់នឹងមានអនាគតដ៏ល្អទៅថ្ងៃមុខ សូមឲ្យកូនៗបានសម្រេចដូចបំណង ហើយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទឲ្បជួយការពារបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងពិភពលោកឲ្យចៀសផុតពីជំងឺ Covid-19 ៕

សម្ដី លោក ចាប ចៀន

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ចាប ចៀន
លោក ចាប ចៀន
លោក ចាប ចៀន និង ភរិយា
លោក ចាប ចៀន និង ភរិយា
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
លោក ចាប ចៀន ជាមួយភរិយា ព្រមទាងកូនៗ
ភរិយាលោក ចាបចៀន និង កូនប្រុសទី២
ភរិយាលោក ចាបចៀន និង កូនប្រុសទី២
កូនស្រីច្បង លោក ចាប ចៀន
កូនស្រីច្បង លោក ចាប ចៀន
កូនស្រីពៅ លោក ចាប ចៀន
កូនស្រីពៅ លោក ចាប ចៀន
ចាប ចៀន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T