និស្សិតស្រីម្នាក់ ដែលបានចាប់យកមុខជំនាញ ខាងជីករ៉ែ នៅឯសកលវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា Wuhan របស់ប្រទេសចិន បានសុំធ្វើការផ្លាស់ប្តូរ មុខជំនាញ ដែលជាហេតុ នាំអោយនិស្សិតប្រុសទាំងអស់ នៅក្នុងថ្នាក់ មានការខូចចិត្តជាខ្លាំង និងថែមទាំងបាន សរសេរសំបុត្រម្នាក់មួយ ជូនដល់នាង ដើម្បីកុំអោយនាង ទៅចោល ពួកគេ ទៀតផង បើតាមការអោយដឹងពី Morning Daily។

និស្សិតស្រីរូបនេះ មានឈ្មោះថា Wu Lin ហើយនៅក្នុងថ្នាក់ ដែលមានសិស្សសរុប ៣០នាក់ គឺមានតែនាងម្នាក់គត់ ដែលជាមនុស្សស្រី។ ចូលរៀនមិនបានយូរប៉ុន្មាន នាងក៏បានសំរេចចិត្ត ផ្លាស់ប្តូរ រៀនមុខជំនាញផ្សេង ព្រោះថា អាជីពក្នុងវិស័យជីករ៉ែ នៅប្រទេសចិន មិនសូវជាអំណោយផល សំរាប់មនុស្សស្រី ប៉ុន្មាននោះទេ។ ទោះជាយ៉ាងណា ដោយការស្រលាញ់រាប់អាន នាងបានទទួលសំបុត្រនៃសេចក្តីស្រលាញ់ ពីប្រុសៗនៅក្នុងថ្នាក់ ទាំង ២៩នាក់ ដោយមិនចង់អោយនាង ចាកចេញឡើយ។ នាងតែងតែទទួលបានការមើលថែ និង ការពារ ពីសំណាក់មិត្តរួមថ្នាក់ប្រុសៗ របស់នាង ហើយថែមទាំងត្រូវបានហៅថាជា បុប្ផាប្រចាំថ្នាក់ (class flower) ទៀតផង។

យ៉ាងណាមិញ សំបុត្រទាំងអស់នោះ មិនអាចផ្លាស់ប្តូរចិត្តរបស់នាងបាននោះទេ តែនាងបានប្រាប់ឲ្យដឹងថា នាងនឹងមកលេង មិត្តរួមថ្នាក់របស់នាង អោយបានញឹកញាប់ តាមតែអាចធ្វើបាន។ ក្នុងនោះដែរ និស្សិតប្រុសៗ ទាំងនោះ ពួកគេក៏បានសរសេរក្នុងសំបុត្រថា អោយនាងឧស្សាហ៍មកលេងពួកគេផង ហើយបើនៅពេលណា មានគេធ្វើបាប សូមប្រាប់ដល់ពួកគេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបភាពតំណាងតែប៉ុណ្ណោះ


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]